កំពង់ធំៈ នា ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នេះ លោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើង ថាៈ ការ ប្រារព្ធ ខួប ៥ ឆ្នាំនេះ នឹង ជួយ បង្កើន ការស្រលាញ់ និង ស្មារតី ចូលរួម ថែរក្សា ការពារ សម្បត្តិ បេតិកភណ្ឌ ជាតិ វប្បធម៌ ជាតិ ដើម្បី លើកកម្ពស់ ការអភិរក្ស និង អភិវឌ្ឍន៍ វប្បធម៌ ឲ្យ បាន ស្ថិតស្ថេរ គង់វង្ស ដែលជា មូលដ្ឋានគ្រឹះ នៃ សុវត្ថិភាព សុខដុមភាព និរន្ត ភាព និង វឌ្ឍនភាព វប្បធម៌ ជាតិ ។
លោក បានលើកឡើង យ៉ាង ដូច្នេះ ក្នុង ពិធី អបអរសាទរ ខួប ៥ ឆ្នាំ នៃ តំបន់ ប្រាសាទសំបូរព្រៃគុក ដែល បាន ចុះបញ្ជី ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក ( ថ្ងៃទី ៨ កក្កដា ២០១៧ – ២០២២) នៅ បរិវេណ ប្រាសាទសំបូរព្រៃគុក ដោយមាន ការអញ្ជើញ ចូលរួម លោក ញឹក បាន ខេង អភិបាលរង ខេត្ត ប្រធាន អនុប្រធាន មន្ទីរ ជុំ ខេត្ត កងកំលាំង ទាំង ៣ អភិបាលស្រុក ក្រុង លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ចំនួន ប្រមាណ ៥០០ នាក់ ។
លោក រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន បន្តទៀតថាៈ ការប្រើ ព្រឹត្តិការណ៍ វប្បធម៌ ជាតិ នេះ គឺជា ព្រិ ត្តិ ការណ៍ ប្រវត្តិសាស្ត្រ មួយ ដ៏ មាន សារៈសំខាន់ សម្រាប់ ប្រជាជាតិ កម្ពុជា ទាំងមូល ដែលជា និច្ចកាល រាជរដ្ឋាភិបាល យកចិត្ត ទុកដាក់ រៀបចំ ប្រារព្ធ ឡើង ជា រៀងរាល់ឆ្នាំ ដើម្បី រំលឹក ដល់ គុណូបក្ការៈ និង ស្នាដៃ ស្ថាបត្យកម្ម ដ៏ ល្អ វិសេសវិសាល របស់ បុព្វបុរស និង មហាក្សត្រ ខ្មែរ គ្រប់ៗ អង្គ បាន បន្សល់ទុក នូវ កេរ មរតក វប្បធម៌ ដ៏ សម្បូរបែប មានតម្លៃ មហាសាល សម្រាប់ កូន ខ្មែរ គ្រប់ ជំនាន់ ។
ម្យ៉ាងទៀត ការ ប្រារព្ធ ព្រឹត្តិការណ៍ នេះ គឺជា ការផ្សព្វផ្សាយ មួយ យ៉ាង ទូលំទូលាយ អំពី ភាព ថ្កុំថ្កើង រុងរឿង និង ភាពសុខដុមរមនា រប ស់ ព្រះរាជាណាចក្រ ខ្មែរ នា សម័យ មហានគរ ដើម្បី ឧទ្ទិស ចំពោះ បុព្វបុរស ដ៏ អង់អាច ក្លាហាន ប្រកបដោយ វីរភាព និង ពលិកម្ម សាច់ ស្រស់ ឈាម ស្រស់ របស់ វីរ យុទ្ធជន យុទ្ធ នារី ស្នេហា ជាតិ ដែល បាន ពលី ជីវិត ក្នុង បុព្វហេតុ ការពារ អធិបតីភាព បូរណភាព ដែនដី នា គ្រប់ សម័យកាល ។
លើសពីនេះ លោក ស៊ុ ម៉ាប់ បានលើកឡើង ថាៈ ព្រឹត្តិការណ៍ នេះ គឺជា ការ ក្រើនរំលឹក បំផុស ស្មារតី ស្រលាញ់ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ និង មនសិការ ស្នេហា ជាតិ របស់ ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេស យុវជន បន្តវេន ដែលជា សសរស្តម្ភ របស់ ជាតិ មាតុភូមិ មាន កាតព្វកិច្ច ចម្បង ក្នុង កិច្ច ថែរក្សា ការពារ នូវ សម្បត្តិ បេ តិក ភ័ ណ្ឌ វប្បធម៌ ជាតិ ទាំង រូបិយ និង អ រូបិយ ឲ្យ បាន ស្ថិតស្ថេរ គង់វង្ស នៅលើ ទឹកដី នៃ ព្រះរាជាណាចក្រ កមកម្ពុជ។