កំពង់ធំៈ ឯកឧត្តម.បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ជា ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋាន ខេត្តកំពង់ធំ បាន បញ្ជា ឱ្យ អាជ្ញាធរ មន្ត្រីរាជការ ត្រូវអនុវត្ត ការពារ តំបន់ ព្រៃ លិច ទឹក តំបន់ អភិរក្ស តំបន់ការពារធម្មជាតិ អភិរ ក្យ សត្វ ខ្សឹប ដែលជា តំបន់ហាមឃាត់ ក្នុង បឹង ទន្លេសាប ដើម្បី ថែរក្សា ដែន ជម្រក មច្ឆជាតិ ។ឯកឧត្តម.បណ្ឌិត ថោង ខុន បាន ថ្លែង បែបនេះ នៅក្នុង ពិធី បូកសរុប លទ្ធផល ការងារ ប្រចាំឆមាស ទី ១ និង លើក ទិសដៅ អនុវត្ត បន្ត ឆ្នាំ ២០២២ អមដោយ លោក ងួន រតនៈ អភិបាលខេត្ត កំពង់ធំ និង អ្នកមុខអ្នកការ ប្រធាន អនុប្រធាន មន្ទីរ មន្ត្រីរាជការ ជុំវិញ ខេត្តកំពង់ធំ ចូលរួម នៅ ព្រឹក ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ ។
ឯកឧត្តម.បានផ្ដល់ អនុសាសន៍ ដល់ កិច្ចប្រជុំ ចំនួន ១១ ចំណុច ក្នុងនោះ តម្រូវ ឲ្យ អាជ្ញាធរ សមត្ថកិច្ច ជំនាញ ពាក់ ព័ ន្ឋ រួមគ្នា ដោះស្រាយ និង អនុវត្ត ឲ្យ ខាន តែ បាន ព្រមទាំង ជំរុញ ឲ្យ បងប្អូន ប្រជាពលរដ្ឋ ទៅ ចាក់ វ៉ាកសាំង ការពារ ទប់ស្កាត់ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ ១៩ ទាំង ដូ ស មូលដ្ឋាន និង ដូ ស ជំរុញ រួមទាំង ដូ ស បន្តបន្ទាប់ ការចុះអនុវត្ត ការពារ តំបន់ ព្រៃ លិច ទឹក តំបន់ អភិរក្ស តំបន់ការពារធម្មជាតិ អភិរ ក្យ សត្វ ខ្សឹប ដែលជា តំបន់ហាមឃាត់ ក្នុង បឹង ទន្លេសាប ដើម្បី ថែរក្សា ដែន ជម្រក មច្ឆជាតិ ។
ឯកឧត្តម.បាន មានប្រសាសន៍ថាៈ អាជ្ញាធរ និង មន្ត្រីរាជការ ទាំងអស់ ត្រូវ សិក្សា ស្រាវជ្រាវ ពី ផលប៉ះពាល់ និង កែសម្រួល ដី តំបន់ ៣ មក តំបន់ ២ ក្នុង បឹង ទន្លេសាប ដើម្បី ប្រគល់ ជូន ប្រជាពលរដ្ឋ បាន អាស្រ័យ ផល តាម ការ សំណូមពរ របស់ ប្រជាពលរដ្ឋ តាម ស . ជ . ណ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន និង អនុវត្ត ស . ជ . ណ លេខ ៤៣៧ ចុះ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ របស់ ក្រសួងបរិស្ថាន ស្តីពី ការការពារ ធម្មជាតិ អភិរ ក្យ សត្វ ខ្សឹប កំណត់ដោយ ចុះ ធ្វើ អត្តសញ្ញាណ គ្រួសារ ឲ្យ បាន ម៉ត់ចត់ ដើម្បី កាត់ ឆ្វៀល ដី ដែល ពលរដ្ឋ ធ្លាប់ អាស្រ័យ ផល ប្រគល់ជូន វិញ ។ ឯកឪត្តម បានបញ្ជាក់ ថាៈ អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ យកចិត្តទុកដាក់ ការពារ ឲ្យ បាន តាម បណ្តោយ ផ្លូវជាតិ លេខ ៦ មិន អនុញ្ញាត ឲ្យ មានការ សាងសង់ ផ្ទះ ឬ សំណង់ ផ្សេងៗ ចាប់ពី អ័ក្ស ផ្លូវ ២៥ ម៉ែត្រ ព្រោះ ទុក លទ្ធភាព សាងសង់ ផ្លូវ នា ថ្ងៃ អនាគត ដោយ ត្រូវ ពន្យល់ ណែនាំ ប្រជាពលរដ្ឋ ឲ្យ បាន យល់ ចៀសវាង មាន ផលប៉ះពាល់ ការរស់នៅ របស់ ប្រជាពលរដ្ឋ ចំណែក យន្តការ គ្រប់គ្រង ដីព្រៃ លិច ទឹក ពី តំបន់ ៣ មក តំបន់ ២ ដែល ជា ដី អាស្រ័យ ផល និង ត្រូវ កាត់ ឆ្វៀល ជូន ប្រជាពលរដ្ឋ និង យោងតាម យោបល់ របស់ អង្គរ ប្រជុំ បូកសរុប លទ្ធផល ការងារ ឆមាស ទី ១ ឆ្នាំ ២០២២ សម្រេច កាយ ព្រំ រវាង ដី អាស្រ័យ ផល របស់ ប្រជាពលរដ្ឋ និង ដី តំបន់ហាមឃាត់ ក្នុង បឹង ទន្លេសាប ។ នៅក្នុង ឱកាស នេះ លោក បាន ជំរុញ ឲ្យ មាន វេទិកាសាធារណៈ ដោយមាន វិធានការ ច្បាស់លាស់ ការថែរក្សា បរិស្ថាន និង ផលប៉ះពាល់ ការរស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ ជុំវិញ បរិវេណ ប្រាសាទ សំបូរ ព្រៃ គុក ទប់ស្កាត់ ការ ការ រុកព្រៃ លិច ទឹក និង ត្រៀមលក្ខណៈ បុណ្យ ទន្លេ ក្នុង ខេត្តកំពង់ធំ នាពេល ខាខាងមុខនេ។