ល្បីឈ្មោះ លាង ស្រីមុំ កំពុងតែប្រកបអាជីវកម្មរ៉ែមាសខុសច្បាប់នៅភូមិ រំដេង ស្រុករវៀងគ្មានការរំខានពីសមត្ថកិច្ចនិងមន្រ្តីពាក់ព័ន្ធ

ព្រះវិហារៈ ប្រភពបែកធ្លាយចេញពីតំបន់ភ្នំលុងត្រង់ចំណុចរំដែង ភូមិត្រពាំងទន្ទឹម  ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ថាមានស្រ្តីម្នាក់មានឈ្មោះ លាង ស្រីមុំ កំពុងតែប្រព្រិត្តបទល្មើសរ៉ែមាសខុសច្បាប់ពេញបន្ទុកដោយប្រើឧបករគ្រឿងចក្រជីកកាយដីដឹកជញ្ជូនយកទៅវាយសារធាតុគីមី ព្រមទាំងមានអ្នកបច្ចេកទេសជាជនជាតិចិនជាច្រើននាក់ ហើយគ្មានសមត្ថកិច្ចឬក៍ស្ថាប័នពាក់ព័ន្ធហ៊ានធ្វើអីឈ្មោះ លាង ស្រីមុំ នេះឡើយ មិនដឹងថាឈ្មោះ លាង ស្រីមុំ នេះធ្វើខ្សែករមាសប្រគល់ជូនក្នុងមួយនាក់ប៉ុន្មានតំលឹងនោះទេ បានជាគ្មានច្បាប់អនុញ្ញាតិ នៅតែប្រព្រឹត្តបទល្មើសនេះបាន។

ប្រភពបានបន្តទៀតថា ការប្រើប្រាស់សារធាតុគីមី បំលែងចេញជាសាច់មាសនេះ ធ្វើអោយមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសធ្វើអោយប៉ះពាល់ដល់សត្វពាហនៈរបស់បងប្អូនដែលរស់នៅទីនោះនិងធ្វើអោយបាត់បង់រ៉ែជាធនធានធម្មជាតិដែលជារបស់ជាតិ។ ហើយបុគ្គលឈ្មោះ លាង ស្រីមុំ នេះត្រូវបានគេដាក់ឈ្មោះអោយថាជាជនបំផ្លាញជាតិ បំផ្លាញធនធានធម្មជាតិរបស់ជាតិឯង គិតតែផលប្រយោជនផ្ទាល់ខ្លួន មិនគិតពីការបាត់បង់របស់ជាតិនោះឡើយ។

សូមបញ្ជាក់ថា កន្លែងទីតាំងវ៉ៃសារធាតុគីមីរបស់ឈ្មោះ លាង ស្រីមុំនេះ ប៉ុន្មានខែមុនធ្លាប់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរួមនិងស្ថាប័នពាក់ព័ន្ធចុះទៅកំទេចចោលម្ដងជាពីដងរួមមកហើយ តែមកដល់ឥឡូវនេះក៏នៅតែធ្វើសកម្មភាពដដែលមិនដឹងថាក្រោយពីការកំទេចចោលមានការសែនព្រេនយ៉ាងណាបាននៅតែប្រព្រឹត្តបានយ៉ាងរលូនដូចច្នេះ។

ប្រជាពលរដ្ឋភាគច្រើន ក៍ដូចជាអង្គការសង្គមស៊ីវិលបានទទូចសំនោមពរស្នើរដល់អាជ្ញាធរមានសមត្ថកិច្ច គណៈកម្មការបង្កាបង្រ្គាបបទល្មើសធនធានធម្មជាតិ មេត្តាចាត់វិធានការជាបន្ទាន់ចំពោះជនណាដែលរកស៊ីជូញដូរប៉ះពាល់ដល់សម្បត្តិធនធានធម្មជាតិ ហើយបើមិនដូចឆ្នោះទេសម្បត្តិធនធានធម្មជាតិរបស់ជាតិប្រកដជាបាត់បង់អស់គ្មានសល់សម្រាប់ក្មេងជំនាន់ក្រោយជាក់ជាមិនខានឡើយ៕SKS

(អង្គភាព គេហទំព័រ សង្គមសន្តិភាព រងចាំការបកស្រាយគ្រប់សាមីរាល់ម៉ោងធ្វើការ)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *