មេប៉ុស្តិតាខ្មៅរងការមិនពេញចិត្តនិងរិះគន់ពីប្រជាពលរដ្ឋ

ខេត្តកណ្ដាល៖ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់តាខ្មៅជាច្រើននាក់បាននាំគ្នាសម្ដែងនៅការមិនពេញចិត្តចំពោះលោក វរះសេនីយ៍ត្រី ប៉ុក វិចិត្រ នាយប៉ុស្តិ៍រដ្ឋបាលតាខ្មៅដែលទើបឡើងកាន់តំណែងថ្មី។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឱ្យដឹងថា តាំងពីលោកប៉ុក វិចិត្រឡើងកាន់តំណែងជានាយប៉ុស្តិ៍រដ្ឋបាលតាខ្មៅកាលណាមកពួកគាត់រស់នៅមិនមានភាពកក់កទាល់តែសោះដោយសារលោកនាយប៉ុស្ត៍មិនសូវយកចិត្តទុកដាក់គិតគិតអំពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឡើយ ពិសេសនៅពេលយប់តែម្ដង

គាត់មិនដែលនៅប្រចាំការកន្លែង សូម្បីតែខលទូរសព្ទក៏មិនលើកដែរ ដោយសារគាត់ចូលចិត្តផឹកស៊ីណាស់មិនដែលខានថ្ងៃណាឡើយ ។

ប្រជាពលរដ្ឋបន្តថា នៅសង្កាត់តាខ្មៅរាល់ថ្ងៃនេះមានបទល្មើសរឿងរ៉ាវជាច្រើនករណីពេលពួកគាត់ទៅប្ដឹងមន្ត្រីប៉ុស្ដិ៍រដ្ឋបាលតាខ្មៅដើម្បីឲ្យជួយអន្តរាគមន៍ ប៉ុន្តែហាក់បីដូចជាទៅសុំភ្លើងយក្សអញ្ចឹង ដូច្នេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់តាខ្មៅបាននាំគ្នាស្នើសុំឱ្យមន្ត្រីអាជ្ញាធរថ្នាក់លើពិសេសលោកអធិការក្រុងតាខ្មៅ និងលោកស្នងការនគរបាលខេត្តកណ្ដាលមេត្តាជួយពិនិត្យដុសក្អែលទៅលើលោកវរះសេនីយ៍ត្រី ប៉ុកវិចិត្រ នាយប៉ុស្តិ៍រដ្ឋបាលតាខ្មៅផង បើពុំដូច្នោះទេពួកគាត់ប្រាកដរស់នៅមានការលំបាកហើយ។

ពាក់ព័ន្ធនិងការងារអសកម្មខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺអំពីលោកនាយប៉ុស្តិ៍រដ្ឋបាលតាខ្មៅបានឡើយដោយទូរសព្ទរបស់លោកជាប់រវល់រហូត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *