រថយន្តបែនដឹកដីបើកចុះពីលើភ្នំគេសង្ស័យដាច់ហ្វ្រាំងក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យតៃកុងស្លាប់នៅនឹងកន្លែងកើតហេតុ

ឧត្តរមានជ័យ៖តៃកុងរថយន្តបែនដឹកដីបោះពួយយ៉ាងលឿនចុះពីលើភ្នំដងរ៉ែកបោះពួយក្នុងល្បឿនលឿនទៅបុករនាំងផ្លូវក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង ១១ និង៣០នាទីថ្ងៃ

ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅត្រង់ចំណុចភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ  ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះយាន សុជាតិភេទប្រុសអាយុ៣៦ឆ្នាំស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗបើកបររថយន្តម៉ាកFuso ពណ៍ផ្ទៃមេឃ លាយពណ៍សរ ពាក់ស្លាកលេខតាកែវ ៣A.២៦.៦៩ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៧ Bចន្លោះបង្គោលលេខ១៣១ និង១៣២ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុក អន្លង់វែង ខេត្តឧត្ដរមានជយ័ បង្កឡើងដោយរថយន្តបែនប្រភេទដឹកដី បានបើកចុះពីលើភ្នំដងរ៉ែកក្នុងល្បឿនលឿនគេសង្ស័យដាច់ហ្វាំង បណ្តាលឲ្យបុកបង្កានដៃរនាំងថ្មផ្លូវក្រឡាប់ធ្លាក់ចុះក្រោមជាច្រើនត្រឡប់បណ្តាលឲ្យអ្នក

បើកបរស្លាប់យ៉ាងអាណោចអាធម៌និងឡានបានខូតខាតខ្ទិចខ្ទីរស្ទើរទាំងស្រុងតែម្តង។

សមត្តកិច្ចបញ្ជាក់បច្ចុប្បន្នរថយន្ត និងសាកសព ដែលជាជនរងគ្រោះនៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុរងចាំក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រណី។គួរម្លឹកថាហេតុការគ្រោះថ្នាក់ចរាចរណ៍នេះមិនមែនជាលើកទីមួយទេ កន្លងមកចំណុចផ្លូវឡើងភ្នំឆ្ពោះមកច្រកទ្វារអន្តរជាតិជាំស្រងាំនេះ តែងតែបង្កគ្រោះថ្នាក់ឆាបឆក់យកជីវិតមនុស្សប្រុសស្រីចាស់ក្មេងរាប់រយនាក់មកហើយផងដែរ សូមមេត្តាមានការប្រុងប្រយត្ន័ផងក្នុងការធ្វើចរាចរណ៍៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *