ព្រះវិហារ៖នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត និងជាប្រធានក្រុមការងារចុះជួយឃុំជាំក្សាន្តបានបើកការដ្ឋានជួសជុលឡើងវិញផ្លូវលំមួយខ្សែដែលមានទទឹងប្រវែង៥ម៉ែត្រ បណ្តោយ៥៧៦៦ម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិគឺភូមិវាលពោធិ ភូមិវាលធំ ភូមិគោគស្រឡៅ និងភូមិជាំក្សាន្ត ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ក្នុងឱកាសនោះដែរឯកឧត្តម ជូ តុងអាន បានមានប្រសាសថា ដោយអនុវត្តតាមគោលនយោបាយឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រមទាំងមានការណែនាំពី ឯកឧត្តមស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រុមការងារចុះជួយស្រុកជាំក្សាន្តតែងតែចុះជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីបានដឹងពីតម្រូវការនិងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងនាពេលនេះក្រុមការងារចុះជួយឃុំក៏បានធ្វើការបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែរដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារបានងាយស្រួលជាងមុន។
ប្រជាពលរដ្ឋរបស់នៅក្នុងឃុំជាំក្សាន្តបានសម្តែងសេចក្តីត្រេកអរយ៉ាងក្រៃលែងនៅពេលដែលពួកគាត់ទទួលបានផ្លូវល្អសម្រាប់ធ្វើដំណើរទៅមកមិនពិបាកដូចពេលមុន។
ជាចុងក្រោយឯកឧត្តម ប្រធានក្រុមការងារចុះជួយឃុំព្រមទាំងលោកជំទាវក៏បានឧបត្ថម្ភ លូចំនួន១០កង់ កាត់ខោអាវជូនជំនួយការចំនួន០៣កំប្លេរ ដែលត្រូវចំណាយថវិការអស់ចំនួន១២០០០០០៛ដែលជាថវិការផ្ទាល់ខ្លួនរបស់ឯកឧត្តមផងដែរ៕