ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ ក្រោយពីបានស្តាប់សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាបាលកម្ពុជាក្នុងករណីផ្ទុះជំងឺកូវីដ១៩ចូលក្នុងសហគមន៏ឡើងវិញ នាព្រឹកថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ លោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រវិហារ បានប្រកាសចុះចែកម៉ាស់ជូនដល់បងប្អូនអាជីវករលក់ដូរក្នុងផ្សារកំពង់ប្រណាក ក្រុងព្រះវិហារចំនួន១៥០០០ម៉ាសដើម្បីអោយបងប្អូនពាក់ទប់ទល់និងឆ្លងជម្ងឺផ្សេងៗជាពិសេសជម្ងឺកូវិដ១៩ដែលឆ្លងចូលដល់សហគមន៏ឡើងវិញ ។
ក្នុងការចុះចែកម៉ាស់នោះដែរ លោក វុធ សាវី បានណែនាំដល់អាជីវករលក់ដូរធ្វើយ៉ាងណាត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ធ្វើអាណាម័យជានិច្ចត្រូវពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើនជៀសវៀងការឆ្លងជម្ងឺផ្សេងៗជាពិសេសជម្ងឺកូវិដ១៩នេះឯង ដែលកំពុងមានការឆ្លងចូលក្នុងសហគមន៏ឡើងវិញ ហើយជម្ងឺនេះអោយតែយើងធ្វេសប្រហេះមានការឆ្លងរហ័សពីយើងទៅក្រុមគ្រួសារក៏ដូចឆ្លងទៅអ្នកដទៃធ្វើអោយខាតបង់នៅការងារប្រកបរបលក់ដូរទទួលបន្ទុកចិញ្ជឹមក្នុងគ្រួសារនិមួយៗផងដែរ៕