ខេត្តបន្ទាយមានជ័យរយៈពេល៤៣ឆ្នាំមានអ្នករងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមបណ្តាលឲ្យស្លាប់២២៥៥នាក់និងពិការ១៤៤២នាក់

បន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យរយៈពេល៤៣ឆ្នាំមានអ្នករងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមបណ្តាលឲ្យស្លាប់២២៥៥នាក់និងពិការ១៤៤២នាក់ដែលឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ លើកឡើងយុទ្ធនាការអប់រំនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នៅបរិវេណវត្តសិលាខ្មែរស្ថិតភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ ខេត្តបន្ទាយមានជ័យនាសម័យសង្គ្រាមគឺជាតំបន់សមភូមិក្តៅរវាងទ័ពរដ្ឋាភិបាលនិងទ័ពព្រៃដោយនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចប់សង្គ្រាមប្រទេសមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើន ដោយកាកសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមបណ្តាលប្រជាពលរដ្ឋរងគ្រោះដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យរយៈពេល៤៣ឆ្នាំចាប់ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២២នេះមានអ្នកស្លាប់ដោយសំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាមមានចំនួន២២៥៥នាក់ និងពិការចំនួន១៤៤២នាក់ និងរបួសចំនួន៥១៨៩នាក់។ចាប់ពីឆ្នាំ១៩៩២ដល់ខែមិថុនា ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យបានបោះសំអាតមីនបានផ្ទៃដីមានចំនួន២៦៩គីឡូម៉ែត្រក្រឡា និងកំទេចមីនចោលប្រឆាំងមនុស្សចំនួន៣៨៥៧៨គ្រាប់ មីនតោនចំនួន៤៣៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន២៥៥៥០៣គ្រាប់ ផ្ទៃដីសល់ចំនួន១១៤គីឡូម៉ែត្រក្រឡាស្មើនិងចម្ការមីនចំនួន១៨៤៩ចម្ការ។

ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមជិត៥០០នាក់ក្នុងឱកាសយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណគ្រឿងផ្ទុះនៅស្រុកអូរជ្រៅជាប់ជាយដែនត្រូវចូលរួមអនុវត្តន៍ឲ្យបានឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះត្រូវរាយការណ៍ជូនអាជ្ញាធរ រឺសមត្តកិច្ចហើយមិនត្រូវប៉ះពាល់ និងយកទៅដំធ្វើអេតចាយរឺកែច្នៃដែលអាចគ្រោះថ្នាក់គ្រប់ពេលបាន។ ហើយក្នុងឱកាសនោះឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ និងអាជ្ញាធរមូលដ្ឋានបានលើកប៉ាណូអប់រំនិងណែនាំមិនអោយប៉ៈពាល់យុទ្ធភ័ណគ្រឿងផ្ទុះ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *