COVID-19 ៖ ថ្ងៃនេះ ជំងឺកូវីដ ១៩ នៅកម្ពុជា ចាប់ផ្ដើមងើបឡើងវិញ១០នាក់ហើយ បន្ទាប់ពីគ្មានអ្នកឆ្លងជិត២ខែ

ភ្នំពេញ : ជាថ្មីម្ដងទៀតរដ្ឋាភិបាលភិបាលកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ក្រសួងសុខាភិបាល ខណៈអ្នកឆ្លងជំងឺកូវីដ ១៩ ចាប់ផ្ដើមងើបឡើងវិញ ក្រោយពីសំងំខ្លួនអស់ជិត២ខែ ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១០នាក់ បន្ទាប់ពីមិនមានវត្តមានអ្នកឆ្លងចំនួន៥២ថ្ងៃជាប់គ្នារួចមក។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៧២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕sks

You might like

Leave a Reply

Your email address will not be published. Required fields are marked *