រថយន្តដឹកឈើបុកបារ៉ាស់ប៉ះរថយន្តមេព្រៃខ្ទេចមួយចំហៀង

ក្រចេះ: រថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿង បើកបុកបារ៉ាស់យោធា  ការពារព្រំដែនភ្លាម នោះក៏ប៉ះរថយន្តអធិការដ្ឋានរដ្ឋបាលព្រៃឈើកំពុងស្ទាក់បង្រ្កាបបណ្ដាលឱ្យខ្ទេច   មួយចំហៀងកាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២២នេះ។ហេតុការណ៍នោះបានកើតឡើង ត្រង់ចំណុចលើផ្លូវគ្រួស ក្រ ហម ចូលទៅច្រកព្រំដែន អូរលាវ ហៅដេ១ ស្ថិត នៅក្នុងភូមិ មានជ័យ ឃុំស្រែចារស្រុកស្នួលខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា   មុនពេលកើត ហេតុមានរថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿងបម្រុង នឹងដឹកឈើ  ទៅលក់នៅព្រំដែន   ប្រទេសវៀតណាម។ពេលនោះមន្ត្រីជំនាញរដ្ឋបាលព្រៃ ឈើក៏បានចុះបង្ក្រាប។     ស្របពេលកំពុងតែចុះបង្រ្កាបរថយន្តដឹកឈឺនោះមិនបានឈប់ទេបើកបុកបារ៉ាស់យោធាការពារព្រំដែននិងបុករថន្តរបស់អធិការមេគង្គនៃអធិការដ្ថានរដ្ឋបាលព្រៃឈើកំពុងស្តាក់បង្ក្រាបនៅបារ៉ាស់យោធា។

រថយន្តដឹកឈើបន្ទាប់ពីបុកបារ៉ាស់កៀររថយន្តអធិការមេគង្គភ្លាមក៏ដាច់កង់ក្រោយទៅមុខលែងរួច។ភ្លាមនោះអ្នកបើកបររថយន្តដឹកឈើគេចខ្លួនបាត់។ក្រោយកើតហេតុមន្ត្រីរដ្ឋបាលព្រៃឈើ  ដែលជួបហេតុការណ៍នោះ  មិនមានគ្រោះថ្នាក់អ្វីទេ គឺខូចខាតតែរថយន្តធ្ងន់ធ្ងរ។  រថយន្តដឹកឈើ សមត្ថកិច្ចយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខ្សឹមនិងកំពុងចាត់វិធានការតាមផ្លូវច្បាប់៕sks

You might like

Leave a Reply

Your email address will not be published. Required fields are marked *