កម្ពុជាផ្តើមរកឃើញអ្នកឆ្លងកូវីដ១៩ជាថ្មី បន្ទាប់ពីរយៈពេល៥២ថ្ងៃជាប់គ្នាគ្មានអ្នកឆ្លង

ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សារជាថ្មីនៅក្នុ ងសហគមន៍  និងអ្នកដំណើរមកពីក្រៅប្រទេសដោយម៉ាស៊ីនPCR  និងតេស្តរហ័ស បន្ទាប់ ពីរយៈពេល៥២ថ្ងៃជាប់គ្នាគ្មានករណីឆ្លងនោះទេ។ នេះបើតាមប្រសាសន៍របស់សម្តេច តេជោ  ហ៊ុន សែននាយករដ្ឋមន្ត្រី។

យោងតាមសារសម្លេងពិសេសរបស់សម្តេចតេជោនៅយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២២ សម្តេចបញ្ជាក់ថាយ៉ាងដូច្នេះថា៖«ថ្ងៃនេះយើងបានសង្កេតឃើញពីការចាប់ផ្តើមឆ្លើងឡើងវិញនូវជំងឺកូវីដ១៩ នៅក្នុងនោះយើងរកឃើញអ្នកឆ្លងក្នុងសហគមន៍តាមរយៈធ្វើតេស្តPCR មួយចំនួន និងធ្វើតេស្តPCRបំពេញទម្រង់បែបបទសម្រាប់ចេញទៅក្រៅប្រទេសមួយចំនួន និងមួយចំ នួនទៀតគឺអ្នកបានវិលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងប្រទេសវិញ»។

សម្តេចបន្តថានៅតាមទីកន្លែងមួយចំនួនការធ្វើតេស្តរហ័សក៏បានរកឃើញវិជ្ជមាននូវជំងឺកូវីដ១៩ដែរ ដូច្នេះអាចសន្មត់ថាកូវីដ១៩ចាប់ផ្តើមកើតឡើងវិញ ទោះបីមានចំនួនតិចហើយ អាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ។

សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នកចំពោះសុខភា ពផ្ទាល់ខ្លួន ហើយនៅគ្រប់ទីកន្លែងទាំងអស់ត្រូវមានវិធានការម៉ត់ចត់ដើម្បីប ញ្ជៀសការរីករាល ដាលចូលក្នុងសហគមន៍  ក្រុមគ្រួសារ ក៏ដូចជាតាមស្ថាប័ន។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានស្នើឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើកិច្ចនេះដើម្បីបញ្ជៀសករណីនេះកុំឲ្យកើតមានករណីរីករាលដាលដ៏ធ្ងន់ធ្ងរដែលអាចកើតមានជាយថាហេតុ។

សម្តេចបញ្ជាក់ថា៖«ខ្ញុំសួមអំពាវនាវចំពោះប្រជាពលរដ្ឋត្រូវបន្តការអនុវត្តនូវវិធានការសុខាភិបាលដែលបានចាក់ចេញ ក្នុងនោះវិធានការ៣កុំ៣ការពារ។ ទោះបីបានតិចឬ ច្រើនត្រូវខិត ខំអនុវត្ត ដើម្បីបញ្ជៀសការរីករាលដាលនូវជំងឺឆ្លងនេះ»។

សម្តេចក៏បានគូសបញ្ជាក់បន្ថែមថា៖«កូវីដវាចាប់ផ្តើមឆ្លងឡើងវិញហើយវាឆ្លងដោយធ្វើតេស្តម៉ាស៊ីនធំ និងធ្វើតេស្តរហ័ស គឺចាប់ផ្តើមឃើញមាននៅច្រើនកន្លែងរួចហើយ ។ ជាមួយ គ្នានេះខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់បងប្អូនជនរួមជាតិដែលមិនទាន់ទទួល បានវ៉ាក់សាំងត្រូវ ខិតខំចាក់វ៉ាក់សាំងដូសជំរុញ»។

សម្តេចតេជោក៏បានព្រមានថាបើសិនគ្មានវិធានការម៉ត់ចត់ទេនោះប្រទេសកម្ពុជាយើងនឹងត្រូវវិលត្រឡប់ទៅស្ថានភាពអាក្រក់វិញជាមិនខាន ។ ដូច្នេះខ្ញុំសង្ឃឹមជឿងជាក់លើប្រជាពល រដ្ឋតាមរយៈការការពារខ្លួន  ដូចជាការពាក់ម៉ាស់ លាងដៃនិងអាកុល  រក្សាគម្លាត និងវិធានការ ទាំងឡាយដែលក្រសួងសុខាភិបា លបានចាក់ចេញ។

សម្តេចក៏បានអំពាវនាវហើយអំពាវនាវទៀតដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅទទួលវ៉ាក់សាំងឲ្យបានទាន់ពេលវេលាតាមការរៀបចំរៀបចំរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងនៅទូទាំង។

សម្តេចបានគូសបញ្ជាក់បន្ថែមថា៖«ខ្ញុំសូមប្រកាសជាថ្មីថានេះប្រទេសរបស់យើងចាប់ផ្តើមមានកូវីដ១៩សាជាថ្មីបន្ទាប់ពីអាកខានរយៈពេល៥២ថ្ងៃកន្លងទៅ។ ថ្ងៃទី៥៣យើងចាប់ផ្តើ មជំងឺកូវីដ១៩ហើយ មានទាំងអ្នកនៅក្នុងប្រទេស អ្នកធ្វើវិញ្ញាបត្រប័ណ្ណសម្រាប់ចេញទៅក្រៅ ប្រទេស និងអ្នកមកពីក្រៅប្រទេស ។ រកឃើញអ្នកទាំងធ្វើតេស្តរហ័ស និងធ្វើតេស្ត ដោយម៉ាស៊ីនPCR »៕sks

You might like

Leave a Reply

Your email address will not be published. Required fields are marked *