ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជា ជនកម្ពុជាបានគូសបញ្ជាក់ដោយប្រកាសធ្វើការកិច្ចសហការជាមួយបណ្តាគណបក្សនយោបាយ អង្កការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗក្នុងការថែរក្សាបរិយាកាសនយោបាយ នៅកម្ពុជាពេលបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ឆ្នាំ២០២៣ខាងមុខនេះ។
ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖«គណបក្សប្រជាជនកម្ពុជា(CPP)បន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀ តក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិត ប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរប្រកប ដោយចីរភាព ជាពិសេស បរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ និងបង្កើនជំនឿ ទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុ ញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង លើកកម្ពស់ជីវភាពរបស់ប្រជាជន»។
សម្តេចបន្តថាគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ ប្រជាជនប្រក បដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោ យមកបំផ្លាញបានឡើយ។
សម្តេចបញ្ជាក់ថា៖« យើងបន្តចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធ ប្រឆាំងនឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក។
គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និង នីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន»។
ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថាគណបក្សប្រជាជនបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីម៉ាគានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។
សម្តេចក៏បានលើកឡើងថារយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអា ចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រ កម្ពុជាយើងក៏ទទួលរងផលប៉ះពា ល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវ មានការចូលរួមដ៏ស កម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍ អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះ បានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិន ឱ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះ ឱ្យយើង អាចដំណើរការបើកប្រទេសឡើង វិញលើគ្រប់វិស័យបានចាប់ពីចុងឆ្នាំ ២០២១ មក។
សម្តេចបន្ថែមថាដោយហេតុនេះ ទើបនៅថ្ងៃនេះយើងអាចធ្វើមីខ្ទីងរំឭកខួបទី ៧១ របស់គណបក្សបានយ៉ាងឧឡារិកក្នុងបរិវេណនៃវិមាន ៧មករា នេះប្រកបដោយសុវត្ថិភាព។ យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាក ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូរីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពី ផែនដីនេះក៏ដោយ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹង ថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ ដើម្បី បន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជា តិយកចិត្តទុកដាក់បន្តការពារខ្លួនតាម វិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅ ចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា៕ SKS