កម្ពុជាដុតបំផ្លាញសារធាតុគ្រឿងញៀនជាង៦តោនខណៈជាង៨៣ តោន នឹងត្រូវបន្សាបតាមបច្ចេកទេសរួចបំផ្លាញចោល

ភ្នំពេញ៖កម្ពុជាដុតបំផ្លាញចោលគ្រឿងញៀនប្រមាណ៦តោប និងសាធាតុ ញៀនផ្សេងទៀត ខណៈជាង៨៣តោនផ្សេងទៀតនឹងត្រូវបន្សាបដោយបច្ចេកទេសហើយនឹង ត្រូវបំ ផ្លាញចោលផងដែរ។ ការដុតបំផ្លាញនេះធ្វើឡើងក្នុងឱកាសកម្ពុជាបានអបរអសាទទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២២ក្រោមប្រធានបទ«ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ។

ពិធីបានធ្វើឡើងក្រោមធិបតីភាពសម្តេចក្រឡាហោម ស ខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២២នៅសាលសន្និសីកោះពេទ្យ ដោយ មានការចូលរួមពីតំណាងក្រសួងសាប័នប្រមាណ៣ពាន់នាក់។

ថ្លែងក្នុងពិធីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានលើក ឡើងថា គ្រឿងញៀនដែលត្រូវដុតកម្ទេចថ្ងៃនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញបាន ចេញសាលាក្រមរឹបអូសចំនួន៥៥សំណុំរឿងក្នុងនោះសំណុំរឿងព្រហ្មទណ្ឌចំនួន២៥មានដី កាសម្រេចរបស់ចៅក្រមស៊ីបសួរ និងសំណុំរឿងព្រហ្មទណ្ឌ១៤រឿង មានសាលក្រមរឹបអូស រួចហើយ និងសំណុំរឿង១៦ទៀត ក៏មានសាលាក្រមរឹបអូសរួចហើយ បន្ទាប់ពីធ្វើសំណាក់ និងធ្វើកោសលវិច្ច័យរួចហើយ។

លោកព្រះរាជអាជ្ញាលើកឡើងថាវត្ថុតាងរួមមានសាធាតុផ្សំនិងសាធាតុគីមីផ្សេងទៀត ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៥៥ខាងលើកនេះមានទម្ងន់សរុប៩០តោន ៨គីឡូក្រាម និង ៦០៤.៣០ក្រាម ដែលរួមមាន៖ទី១.សារធាតុញៀនឈ្មោះហេរ៉ូអីនចំនួន៩៤គីឡូក្រាម និង៥៨៨.៨៩ក្រាម។ទី២.សារធាតុឈ្មោះកាកូអីនចំនួន១គីឡូក្រាម និង៩៨៩.១០ក្រាម ។ទី៣.សាធាតុ ឈ្មោះMDMA ហៅថាថ្នាំគ្រវីមានចំនួន៥៨៤គីឡូក្រាម និង១៦៧.១៧ក្រាម។ ទី៤.សាធាតុម៉ាចំនួន១គីឡូក្រាម និង១៧២.៥៥ក្រាម។ទី៥.សាធាតុកាគីណូ១០១គីឡូក្រាម និង៦២៦.១០ក្រាម ។ទី៦.សាធាតុញៀនប៉េតង់កូតាមីនមានចំនួន៧៥៩គីឡូក្រាម និង៨២៧.២៥ក្រាម ។ទី៧.សាធាតុញៀនឈ្មោះ មេតាមីនចំនួន៣តោ ៤៧៨គីក្រាម និង២៦៥.៧៤ក្រាម  ។ទី៨. សាធាតុញៀនឈ្មោះ មីតេសាបានចំនូន៣១គីឡូក្រាម និងចំនួន៦៧៣.៦៤ក្រាម ។ ទី៩.សាធាតុញៀនឈ្មោះបេតាមីនជាអង្គធាតុរាវ ចំនួន៤តោន៨៨២គីឡូក្រាម និង៧៦០ក្រាម ។ ទី១០.សាធាតុគីមីផ្សំចំនួន២៥តោន៨គីឡូក្រាម និង៩០០ក្រាម ។ ទី១១. សារធាតុគីមី សរុបចំនួន៥៥តោន ១៣៨គីក្រាម និង២៧២.២២ក្រាម ។

លោកព្រះរាជអាជ្ញាបានគូសបញ្ជាក់ថា៖«តាមរយៈបច្ចេកទេសក្នុងការដុតបំផ្លាញគណៈកម្មការដុតបំផ្លាញគ្រឿងញៀននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតសាធាតុញៀន និងសារធាតុគីទម្ងន់តែ៦តោន និង២៥៦គីឡូក្រាម និង៥៣០.៣២ក្រាម ប៉ុណ្ណោះ រីឯកសារធាតុញៀនសារធាតុគីមី និងសាធាតុគីមីផ្សំចំនួន៨៣តោន ៨២១គីឡូក្រាម និង១៣៣.៩៨ក្រាមដែលជាសារធាតុរំលាយ ហើយជាអាស៊ីត និងធាតុគីមីពុលឆាបឆេះ ខ្លាំងមិនអាចធ្វើការបំផ្លាញ់បានតាមវិធីដុតបាន គឺគណៈកម្មការដុតបំផ្លាញគ្រឿង ញៀនបាន ធ្វើការប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើការបន្សាប និងបំផ្លាញចោលនៅពេលក្រោយ»។

ជាមួយគ្នានោះដែរលោកព្រះរាជអាជ្ញាក៏បានលើកឡើងថានៅក្នុងសាលាដំបូងរាជធានីភ្នំពេញបានកំពុងចាត់ការសំណុំរឿងគ្រឿងញៀនជាច្រើនទៀត ហើយនឹងបញ្ចូនទៅគណៈក ម្មការរៀបចំការដុតបំផ្លាញនៅពេលខាងមុខតាមដំណាកកាលផងដែរនៅពេលទទួលបានសេចក្តីសម្រេចពីតុលាការ។

សម្តេចក្រឡាហោម ស ខេងឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ថ្លែងថាការប្រារព្ធទិវានាពេលនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញ កាន់តែច្បាស់ថែម ទៀតពីឆន្ទ: ដ៏មោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បន្តតស៊ូយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើស និងដោះស្រាយរាល់បញ្ហាដែល ការពាក់ព័ន្ធនឹងគ្រឿងញៀន។

សម្តេចក៏បានលើកឡើងថាការលើកយកប្រធានបទ “ដោះស្រាយបញ្ហា គ្រឿងញៀន ក្នុងវិបត្តិនៃបញ្ហាសុខភាព និងមនុស្សធម៌” របស់អង្គការសហប្រជាជាតិ សម្រាប់ការប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនក្នុងឆ្នាំ ២០២២ គឺក្នុងគោលបំណងលើ ទឹកចិត្តបណ្តាប្រទេសជាសមាជិកទាំងអស់ ឱ្យបន្តយកចិត្ត ទុកដាក់ដោះស្រាយរាល់បញ្ហាដែល មានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយផ្សាភ្ជាប់ ឬគិតគួរឱ្យបានដិតដល់ទៅនឹងវិបត្តិផ្សេងៗ ដែល កើតមាន ហើយបាននិងកំពុងជះឥទ្ធិពល អាក្រក់យ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យនៃសង្គម នាពេល បច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដូចជាករណីវិបត្តិនៃការឆ្លងការរាលដាលជំងឺកូវីដ-១៩ ករណី វិបត្តិនៃការដណ្តើមភូមិ សាស្រ្តនយោបាយសេដ្ឋកិច្ចរបស់មហាអំណាចធំៗ ករណីវិបត្តិនៃសង្រ្គាម នៅអ៊ុយក្រែន។ល។

សម្តេចបន្តថាក្នុងស្ថានភាពបែបនោះ គេតែងបំភ្លេច ឬចាត់ទុកការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនជាការងារដោយឡែក ឬមិនសូវមានអាទិភាព ដែលចំណុចទាំងនេះ អាចធ្វើឱ្យក្រុម ឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើនសកម្មភាពរបស់ខ្លួន ដូចជាបង្កើនសកម្មភាពលើការដាំដុះ ការផលិត ការចរាចរ ការជួញដូរគ្រឿងញៀន ការបង្វែរសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *