ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្តនិងជាប្រធានក្រុមការងារ ចុះជួយឃុំជាំក្សាន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការសាងសង់ផ្លូវលំចំនួន៣ខ្សែក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត

ព្រះវិហារ៖នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជាំក្សាន្តនិងជាប្រធានក្រុមការងារ ចុះជួយឃុំជាំក្សាន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការសាងសង់ផ្លូវលំចំនួន៣ខ្សែក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

ឯកឧត្តម ជូ តុងអាន បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងការណែនាំពីលោក ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រុមការងារចុះជួយឃុំជាំក្សាន្ត តែងចុះជាប្រចាំរួមគ្នាជួយជួសជុល កសាង ហេដ្ឋរចនាសម្ព័ន្ធនានា ក្នុងទិសដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ជាក់ស្តែងថ្ងៃនេះក្រុមការងារចុះជួយឃុំជាំក្សាន្ត បានចុះពិនិត្យមើលការជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែរដែលមានទទឹង៥ម៉ែត្រនិងបណ្តោយ២៦៧៤ម៉ែត្រ ចាប់ពីភូមិវាលធំដល់ភូមិវាលពោធិ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត និងបន្តចុះត្រួតពិនិត្យផ្លូវ ដែលមានទទឹង៥ម៉ែត្រ បណ្តោយ២២០ម៉ែត្រ និងធ្វើការត្រាស់សេផ្លូវទទឹកម៉ែត្របណ្តោយ៣០០ម៉ែត្រស្ថិតនៅភូមិគោគស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយឯកឧត្តមក៏បានណែនាំដល់ក្រុមការងារជួសជុលផ្លូវទាំងអស់សូមអោយខិតខំប្រឹងប្រែងធ្វើការជួសជុលនិងថែរទាំផ្លូវដើម្បីអោយមានគុណភាពខ្ពស់និងប្រើប្រាស់បានយូរអង្វែងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *