អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ តាមបែបវិមជ្ឈការ និងលទ្ធិប្រជាធិបតេយ្យ ជាការផ្តល់សិទ្ធិជូនពលរដ្ឋឲ្យចូលរួមអភិវឌ្ឍមូលដ្ឋាន

កំពង់ចាម :  ក្នុង ឱកាស បើកសន្និបាតបូកសរុប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២  នាព្រឹក ថ្ងៃទី ២៤  ខែមិថុនា  ឆ្នាំ ២០២២ នេះ  លោក  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ថ្លែងថា  ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ តាមបែបវិមជ្ឈការ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានផ្តល់ឱកាស ឲ្យ ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់នីមួយៗ មានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ព្រមទាំង បាន ផ្ដល់ សិទ្ធិ  និងការទទួលខុសត្រូវជូនប្រជាពលរដ្ឋក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍមូលដ្ឋានឃុំសង្កាត់របស់ខ្លួនផងដែរ ។

ក្នុងឱកាសនោះដែរ  លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ចាក់ថា ចាប់តាំងពីឆ្នាំ២០០២មក  រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់ តាមបែបវិមជ្ឈការ និងបន្ថែមលើការគ្រប់គ្រងប្រទេសតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ចាប់ពីពេលនោះមក កម្ពុជាបានរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង បានចំនួន ៤លើករួចមកហើយ និងមានចំនួន ៥លើក បើយើងបូកបន្ថែមថ្មីៗបច្ចុប្បន្នដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ។

ជាមួយ គ្នានោះ  លោក អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ដែនដី គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងជំន្នះគ្រប់ឧបសគ្គ ដើម្បីការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរីត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់ ដូចលទ្ធផលដែលយើងទទួលបានថ្មីៗកន្លងមកនេះ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *