ខេត្តស្វាយរៀង៖នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ដស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ដទទួលគណៈប្រតិភូខេត្ដតៃនិញ ដឹកនាំដោយឯកឧត្តម ផាម ហ៊ុងថាយ អនុលេខាប្រចាំការបក្សខេត្ដតៃនិញ មកធ្វើការទស្សនកិច្ចសិក្សាការឈ្វេងយល់ពីការអភិវឌ្ឍតំបន់ព្រំដែននៅខេត្ដស្វាយរៀង ។
ឯកឧត្តម ហែម ពិសិដ្ឋ បានមានប្រសាសន៍លើកឡើងថា៖ដោយប្រពលរដ្ឋនៃកម្ពុជាបានទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចាប់ពីដូសទីមួយរហូតដល់ដូសជម្រុញទើបធ្វើប្រទេសកម្ពុជាបើកប្រទេសឡើងវិញទទួលភ្ញៀវទេសចរណ៍និងអ្នកវិនិយោគទុនមកដាក់រកសុីក្នុងប្រទេសកម្ពុជាហើយសព្វថ្ងៃនេះបានកំពុងដំណើរសេដ្ឋកិច្ចជាតិធ្វើប្រជាពលរដ្ឋប្រកបមុខរបរជាធម្មតាឡើងវិញ។
ក្នុងនោះរោចក្រសហគ្រាសក្នុងខេត្តស្វាយរៀងកំពុងដំណើរសង្វាក់ផលិតផលរបស់ខ្លួនទាំងនាំចេញក្នុងប្រទេសនិងក្រៅប្រទេសរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាបន្តធ្វើការអភិវឌ្ឍឥតឈប់ឈរនេះបញ្ហាញអោយពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំប្រទេសដែលមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះផងដែរឯកឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ដស្វាយរៀង បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចសិក្សាពីគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ច្រកទ្វារព្រំដែនអន្ដរជាតិបាវិត និងសិក្សាពីការរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន។