ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយ កំលាំងគណ:បញ្ជាការឯកភាពខេត្ត ស្រុក ឃុំ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប

កំពង់ធំ÷ ក្រុមការងារចម្រុះបានចុះបំពេញការងារនៅបឹងទន្លេសាបដែលបងប្អូនកំពុងតែនេសាទខ្សច្បាប់.ហួសកំណត់ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពុងតែមានវិធានការទប់ស្កាត់ បទល្មើសនេសាទទ្រង់ទ្រាយធំ កំពុងនេសាទអាណាធិបតេយ្យ ។

ក្នុងការទប់ស្កាត់និងមានវិធានការក្តៅក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ប្រចាំការនៅនឹងកន្លែ និងយាមល្បាតកន្លែងអភិរក្សទាំង២ជាមួយសហគមន៍នេសាទផាត់សណ្តាយ។

ក្នុងនោះក្រុមការងារប្រចាំការអនុវត្តបទបញ្ជាបាបទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកំលាំងចំរុះចុះទប់ស្កាត់បង្រ្កាបបទល្មើសនៅចំណុចព្រែកបាឡត ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងនោះផងដែរក្រុមជំនាញក៏បានបង្ក្រាបនៅឧបករណ៍នេសាទមួយចំនួនមានការរុះរើកាប់បំផ្លាញចោលវត្ថុតាងបទល្មើសនេសាទនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនចំនួន០៦របាំងប្រវែង៣៨០ម៉ែត្រ លបលូចំនួន០៨ មាត់ឡុកចំនួន០៦ គ្រឿង បង្គោលឈើចំនួន៣០០ដើមត្រីបានចាក់លែងត្រីចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *