ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្ដម សេនីយ៍ទោ ចន្ទ័ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានអញ្ជើញដឹកនាំក្រុមកាងារសមាគម ចុះប្រគល់ថវិកាបេឡាមរណះសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនដែលមានឈ្មោះ សោម អៀងលី ភេទប្រុស អាយុ៦៧ឆ្នាំ មុខសញ្ញាជនពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ ដែលបានទទួលមរណៈភាព នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ស្ថិតនៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយរោគា។
ក្នុងពិធីប្រគល់ថវិការនោះដែរ ឯកឧត្តម ប្រធាន បានថ្លែងពាំនាំនៅប្រសាសន៍សួសុខទុក្ខនិងការរំលែកទុក្ខពីថ្នាក់ដឹកនាំជាពិសេស សម្ដេច តេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសពដែលបានបាត់បង់នៅយុទ្ធជនមួយរូបដែលបានចូលរួមបុព្វជាតិនិងប្រជាជន ទោះបីគាត់បានលាចាកលោកនេះក៍ដោយតែបន្សល់ទុកនៅគេរឈ្មោះនិងលិខិតថ្លែងអំណរគុណដល់វិញ្ញាណខ័ក្ខរបស់សពផងដែរ។
៍ថវិកាបេឡាមរណះសង្គ្រោះចំនួន ៤លាន សម្ភារៈគ្រឿងឧបភោគ រួមមាន៖
១.អង្ករ ២បេ ស្មើ៦០គីឡូក្រាម
២.ទឹកក្រូច ២កេស
៣.មីម៉ាម៉ា ២កេស
៤.ទឹកសុទ្ធ ២កេស
និងថវិកាចូលបុណ្យចំនួន ៧០០,០០០រៀលទៀតផងដែរ៕