ដោយៈស៊ឹម ចរិយា
ព្រះវិហារៈ ឯកឧត្តម ជូ តុងអាន អនុប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ដ និងជាប្រធានក្រុមការងារចុះជួយឃុំជាំក្សាន្ដ នៅរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២កន្លងទៅនេះបានដឹកនាំក្រុមការងាចុះជួយឃុំ នាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនក្រុមការងារគ្រឿងចក្រកំពុងជុសជុលផ្លូវក្នុងមូលដ្ឋានពីភូមិវាលធំទៅភូមិវាលពោធិ៍ក្នុងឃុំជាំក្សាន្ត។
ឯកឧត្តម ជូ តុងអាន បានថ្លែងថា ក្រោយពីមានការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អណ្ណត្តិទី៥រួចមកក្រុមការងារចុះជួយនៅតែបន្តអនុវត្តការងារដល់មូលដ្ឋាននិងដើម្បីឈានទៅដល់ការបោះឆ្នោតសភាឆ្នាំ២០២៣ខាងមុខនេះផងដែរ។
សូមបញ្ជាក់ផងដែរថា សម្ភារៈដែលយកទៅផ្តល់ជូនរួមមានៈ – អង្ករចំនួន១០បេ – មីចំនួន៦កេះតូច – ទឹកត្រីចំនួន១កេះ – ទឹកស៊ីអ៊ីវចំនួន១កេះ- ត្រីខចំនួន១កេះរួមនិងថវិការផ្ទាល់ខ្លួនរបស់ឯកឧត្ដមដើម្បីជួយឧបត្ថម្ភដល់ក្រុមគ្រឿងចក្រជួសជុលផ្លូវ ចំនួន ៤០០០០០៛ ក្នុងនោះ
– ឯកឧត្ដម ជូ តុងអាន ចំនួន៣០០០០០៛
– ឯកឧត្ដម ឧស្សាហ៍ សំអាត ចំនួន៥០០០០៛
– លោក យិន យឿន ចំនួន ៥០០០០៛ផងដែរ៕