តុលាការក្រុងភ្នំពេញ ចេញដីកាសម្រេច កែប្រែថ្ងៃខែឆ្នាំកំណើត នាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ : យោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ចំនួន៥ទំព័រ ចុះថ្ងៃទី២០ មិថុនា ២០២២ ហត្ថលេខា ដោយ ចៅក្រម តាំង ស៊ុនឡាយ បានសម្រេចកែប្រែថ្ងៃខែឆ្នាំកំណើត នាយករដ្ឋមន្រ្តីកម្ពុជា គឺ សម្ដេច តេជោ ហ៊ុន សែន ។ បើតាមសំណេរនៅលើបណ្ដាញសង្គមរបស់នាយករដ្ឋមន្រ្តី បានឱ្យដឹងនៅថ្ងៃទី២២ មិថុនានេះថា ថ្ងៃខែឆ្នាំកំណើត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានកែតម្រូវពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោងចត្វាស័ក ពុទ្ធសករាជ ២៤៩៦ តាមដីកាសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញលេខ ៧៣៨ “ក” ដ.ម ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *