អាជ្ញាធរខេត្តកំពង់ធំ៖អំពាវនាវប្រជាពលរដ្ឋត្រូវហ៊ានរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចចំពោះជនណាមកទន្ទ្រានដីតំបន់បីដែលបានកាត់ឆ្វៀលរួច

កំពង់ធំ៖លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចចំពោះជនណាមកទន្ទ្រានដីតំបន់បីដែលបានកាត់ឆ្វៀលរួច ។

លោក សុខ ហៃ បានអំពាវនាវយ៉ាងដូច្នេះក្នុងពេលលោកនិងក្រុមការងារចុះពិនិត្យនិងបោះបង្គោលទីតាំងដីតំបន់៣ដែលសម្តេចតេជោប្រកាសឆ្វៀលជូនប្រជាពលរដ្ឋតាមលិខិតលេខ ៣៩៣ ស.ជ.ណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ របស់ទីស្តីការគណ:រដ្ឋមន្ត្រីនៅទីតាំងដីតំបន់ខ្ទមរាយ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ(នៅខាងជើងស្ទឹង) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ ។

លោកបានបន្តថាក្រោយពីការកាត់ឆ្វៀលហើយប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលនិងធ្វើការទិញលក់បានដោយស្របច្បាប់ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋត្រូវរួមគ្នាដាំដើមឈើឡើងវិញ ហាមពង្រីកបន្ថែមដាច់ខាត

និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ ។ចំពោះការដាំបង្គោលបោះបង្គោលព្រំត្រូវបោះឲ្យបានជាប់មិនមែនបង្គោលចេះដើរនោះទេ ក្រុមការងារនឹងធ្វើការត្រួតពិនិត្យទើបង្គោលព្រំរៀងរាល់ប្រាំមួយខែម្តង ដោយមាននិយាមការណ៍កំណត់ច្បាស់លាស់    ប្រសិនបើក្រុមការងារពិនិត្យឃើញថាបងប្អូនមានការបង្ខិតបង្គោលព្រំបងប្អូនត្រូវទទួខុសត្រូវចំពោះមុខច្បាប់ ។

ចុងក្រោយលោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមបោះបង្គោលព្រំឲ្យបានឆាប់និងចូលរួមថែរក្សាការពារដាំដើមឈើឡើងវិញសម្រាប់កូនចៅយើងជំនាន់ក្រោយ ។

គួរបញ្ជាក់ថាដីតំបន់បីនៅស្រុកកំពង់ស្វាយដែលត្រូវកាត់ឆ្វៀលជូនប្រជាពរដ្ឋមានចំនួន៤,០៧៣ ហិចតា ស្មើនឹង៩៤០ក្បាលដី ក្នុងប្រជាពរដ្ឋ៨៦០គ្រួសារ ដោយឡែកឃុំកំពង់គោមានចំនួន២,៨២៧ហិកតា ។

ជាមួយគ្នានេះប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងចាត់ទុកថានេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *