ដោយៈ ស៊ឹម ចរិយា
ព្រះវិហារៈ នាល្ងាចថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណះអភិបាលខេត្ដ នឹងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ អមដំណើរដោយ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ដព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ បានអញ្ជើញចុះពិនិត្យទីតាំងដី និងលើកស្លាកសំគាល់ គម្រោងសាងសង់ផ្ទះសម្រាប់ត្រៀមផ្ដល់ជូនសមាជិកសមាគមអតីតយុទ្ធជនខេត្ដព្រះវិហារ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនិងដីសម្រាប់ត្រៀមផ្ដល់ជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីធ្វើលំនៅដ្ឋានជូនបងប្អូន អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត គ្មានដីគ្មានផ្ទះរស់នៅ មានទីតាំងស្ថិតនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ៕