រថយន្តមួយគ្រឿង ត្រូវបានកម្លាំងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បង្ក្រាបបានខណៈដឹកឈើពេញ

កំពង់ធំៈ កម្លាំងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយ កម្លាំងតំបន់សឹករងខេត្តកំពង់ធំ រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានធ្វើការឃាត់រថយន្តមួយគ្រឿង ដែលដឹកឈើពេញ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ទឹកដីខេត្តកំពង់ធំ ទិសដៅឆ្ពោះទៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់បាន។

រថយន្តដឹកឈើខាងលើ ម៉ាក កាមមេរី ហើម ពណ៌ស្ករ ពាក់ស្លាកលេខ (ភ្នំពេញ 2D-7164)  ឃាត់បាន ត្រង់ចំណុចជិតរង្វង់មូលតោ៨ រូបសំណាកអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ វេលាម៉ោងប្រមាណ ៨:៣០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

វត្ថុតាងខាងលើរួមមាន៖ រថយន្តម៉ាកកាមេរីហើម១គ្រឿង  ឈើប្រភេទលេខ១ សុក្រំចំនួន១៥ដុំ ស្មើនឹង ០,៨០ម៉ែត្រគូប។

ដោយឡែកម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ស្រមោល បច្ចុប្បន្នរថយន្តនិងវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីចំណាត់ការបន្តតាមនីតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *