ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានកិត្តិយសសមាគមន អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ អញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបលើកទី១៥ នៃទិវាអតីតយុទ្ធជន ២១ មិថុនា ឆ្នាំ២០២២

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហារៈ  ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបលើកទី១៥ នៃទិវាសមាគមន៍អតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ។

បន្ទាប់ពីការអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ច័ន្ធ សុភក្រ្តា ប្រធានសមាគមន អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ  បានថ្លែងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ ដូចជាផ្ដល់ដីលំនៅដ្ឋាន សាងសង់ផ្ទះជូន និងផ្ដល់ជាស្បឿងអាហាដល់ពួកគាត់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដម ប្រាក់ សុវណ្ណ បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់គ្រួសារ អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អរស់នៅសុខដុមរមនា ក្រោមដំបូលម្លប់សន្តិភាពទាំងអស់គ្នាផងដែរ។

ឯកឧត្ដម ប្រធានកិត្តិយស បានយកចំណុចសំខាន់មួយចំនួន នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់សាច់ស្រស់ឈាមស្រស់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ដើម្បីជាតិមាតុភូមិជាទីស្នេហានៃរបស់យើង និងជម្រុញបន្ថែមដល់ មន្ទីរ ស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវរួមគ្នាយកចិត្តទុកដាក់ឲ្យបានខ្ពស់និងមានប្រសិទ្ធភាពចំពោះកិច្ចការអតីតយុទ្ធជននេះផងដែរ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *