នាយឧត្តមសេនីយ៍ គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អញ្ជើងជាអធិបតីក្នុងពិធីខួបលើកទី ១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី  និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា  បានអញ្ជឹញជាអធិបតីក្នុងពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា  ២០២២ ដោយមានការចូលរួមពីសំណាកឯកឧត្តមអភិបានរងខេត្ត  ប្រធាន  អនុប្រធានមន្ទីរ-អង្គភាពជំវិញខេត្ត  និងអតីតយុទ្ធជន ជាច្រេីនរូប នៅសាលមហោស្របខេត្តក្រចេះ។

បន្ទប់ពី  ឯកឧត្តម  ស្រេង  សុភាព  អាន សាលិខិតរបស់សម្ដេចតេជោ  ហ៊ុន  សែន  ក្នុងឱកាសខួបលេីកទី១៥  នៃទិវាសមាគមន៍អតីតយុទ្ធជនកម្ពុជា  ថ្ងៃទី២១  មិថុនា  ២០២២  រួចមក  នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា៖  ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជារបស់យើង។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានយកចំណុចសំខាន់មួយ នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *