លោក តូច ប៉ូលីវ៉ា បានអញ្ជើញចូលរួមក្នុងការដកសំណាក និងវេចខ្ចប់សារធាតុញៀនទាំងអស់ស្ថិតក្រោមការគ្រប់គ្រង់របស់សាលាដំបូងខេត្តស្វាយរៀង

 

ស្វាយរៀង៖នាព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀននៅសាលាដំបូងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងការដកសំណាក និងវេចខ្ចប់សារធាតុញៀនទាំងអស់ ស្ថិតក្រោមការគ្រប់គ្រង់របស់សាលាដំបូងខេត្តស្វាយរៀង ក្រោមវត្តមាន លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀន។

ដោយមានការចូលរួមពីលោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត និងសហការី លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្រ្តីលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធមួយចំនួនទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *