កំពង់ធំ ៖ បុរស ម្នាក់ ត្រូវ បាន សមត្ថកិច្ច នគរបាល ខេត្តកំពង់ធំ ធ្វើការ ចាប់ខ្លួន ដោយ អនុវ ត្តតាម ដីកាបង្គាប់ ឲ្យចាប់ ខ្លួនរបស់ សាលា ដំបូង ខេត្តកំពង់ធំពាក់ព័ន្ធ ករណីប្លន់។
ប្រតិបត្តិ ការចាប់ ខ្លួនខាង លើនេះធ្វើឡើង នៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ នៅស្ថិតក្នុង ភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាល បានឲ្យ ដឹងថា ជនត្រូវ ចោទចាប់ ខ្លួនបាន មាន ឈ្មោះ ឌុក សារ៉ុម ហៅ ញឹម សារ៉ុម ហៅ ឌុក រ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅក្នុង ភូមិត្រពាំងជ័រ ឃុំចំណារលេី ស្រុកស្ទោង ខេត្តកំពង់ធំ។ ជននេះមាន ដីកាបង្គាប់ ឲ្យចាប់ ខ្លួនលេខ ១១២ ដ.ក/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោក ស៊ិត វណ្ណ: ចៅក្រម ស៊ើបសួរ នៃសាលា ដំបូង ខេត្តកំពង់ធំ ចោទ ប្រកាន់ ពីបទ ប្លន់ ដែលប្រព្រឹ ត្តកាលពី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២ ត្រង់ចំណុច ភូមិត្រពាំងជ័រ ឃុំចំណារលេី ស្រុកស្ទោង ខេត្តកំពង់ធំ។
បច្ចុប្បន្ន ជន សង្ស័យ ខាងលើត្រូ វបានសមត្ថកិច្ច ជំនាញ កសាង សំណុំ រឿងចាត់ ការទៅ តាម នីតិវិធីច្បាប់ ៕SKS