លោក ម៉ៅ ធនិន អភិបាល នៃ គណ:អភិបាល ខេត្ត កំពត បាន អញ្ជើញ ចុះ ត្រួត ពិនិត្យ គុណភាព នៃការ សាងសង់ សាលារៀន ១ខ្នងមាន ៦ បន្ទប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន!

កំពតៈ លោក ម៉ៅធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី ២១ខែមិថុនាឆ្នាំ ២០២២ នេះ បានអញ្ជើញជាគណៈអធិបតីនៅក្នុងការចុះទៅត្រួតពិនិត្យសាលារៀនមួយខ្នងមាន 6 បន្ទប់ ដែល ជា អំណោយ ដ៍ថ្លៃ ថ្លា របស់សម្ដេច អគ្គ មហា សេនា បតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា  ដែលស្ថិតក្នុង ភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។

បន្ទាប់ មក លោក អភិបាលខេត្ត  ក៏បានបន្ត ចុះ ទៅពិនិត្យ ទី តាតាំងការសាងសង់អាគារសម្រាលកូន និងអាគាសម្រាកជូនមណ្ឌល សុខភាព ស្រែចែង  មួយ ខ្នង ទៀត ស្ថិត ក្នុង ឃុំ ស្រែ ចែង  ស្រុក ជុំ គីរី  ខេត្តកំពតដូចគ្នា។

ក្នុងឱកាសនោះលោកម៉ៅធនិន អភិបាលខេត្តកំពត លោកក៏បានផ្ដែផ្ដាំដល់មាតាបិតាគួរតែនាំកូនៗមកចូលសិក្សាឲ្យបានគ្រប់ៗគ្នា។ជាពិសេស លោកក៏បានផ្ដែផ្ដាំដល់លោកគ្រូអ្នកគ្រូដែលជាបុគ្គលិកបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកដែលស្ថិតនៅក្នុងឃុំស្រែចែងស្រុកជុំគីរីនេះ

គួរតែផ្តោតសំខាន់លើស្ត្រីមានផ្ទៃពោះដែលចូលមកសម្រាកដើម្បីរង់ចាំថ្ងៃឆ្លងទន្លេឲ្យបានល្អប្រសើរឡើងថែមទៀត៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *