ព្រះសីហនុ៖ ទូហ្គេមអេឡិចត្រូនិកដែលសមត្ថកិច្ចធ្វើការដកហូតបាននៅក្នុងក្រុងនៃខេត្តព្រះសីហនុជាង ១៥០ទូ ត្រូវបានយកទៅកម្ទេចចោលនារសៀលថ្ងៃទី ២០ខែមិថុនាឆ្នាំ ២០២២ ក្រោមការចូលរួមពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលទទួលផែនការងារព្រហ្មទណ្ឌខេត្តព្រះសីហនុរួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
មានប្រសាសនៅក្នុងឱកាសនោះលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានលើកឡើងថាដើម្បីបំបាត់នូវល្បែងស៊ីសងដែលខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចត្រូវតែធ្វើការដកហូតយកមកកំចោលនឹងមានការផាកពិន័យផ្ដន្ទាទោសតាមច្បាប់។
ល្បែងស៊ីសងទាំងអស់នេះអាចបណ្ដាលឱ្យមានអំពើហិង្សាការលួចឆក់ប្លន់និងជាកន្លែងប្រើប្រាស់ជួញដូរចែកចាយគ្រឿងញៀនផងដែរដូចនេះរាល់សកម្មភាពការបើកល្បែងអត់ច្បាប់គ្រប់ប្រភេទកម្លាំងសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាប ដើម្បីភូមិឃុំមានសុវត្ថិភាពស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃដូចជារាជរដ្ឋាភិបាលបានដាក់ចេញជាក់ស្ដែងដូចថ្ងៃនេះហ្គេមអេឡិចត្រូនិច្ចចម្រុះចំនួនជាង ១៦៣ទូត្រូវបានកម្ទេចចោលនៅក្នុងភូមិសាស្រ្តសង្កាត់លេខ ៣ក្រុងព្រះសីហនុ។ដិយឡែកលោកឧត្តមសេនីយ៍ត្រីណុបបញ្ញាស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ដោយមានការអនុញ្ញាតពីឯកឧត្តមអភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦ និង៣០នាទី ហើយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំដោយឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ។
កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ប្រមូលឧបករណ៍ហ្គេមអេឡិចត្រូនិកខុសច្បាប់ ដែលបង្ក្រាបបានចាប់ពីអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ នេះចំនួន ១០ទីតាំង មកធ្វើការដុតកំទិចចោល នៅទីតាំងដី បឹងព្រែកទប់ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ឧបករណ៍ហ្គេមប្រមូលទាំង ១០ទីតាំងរួមមាន ៖
– តុហ្គេមបាញ់ត្រី ចំនួន ៤៥គ្រឿង
– ទូរហ្គេមផ្សេងទៀត ចំនួន ១១៨គ្រឿង
សរុបចំនួន ១៦៣គ្រឿង ៕