ព្រះវិហារៈ ថ្ងៃអង្គារ ទី២១ខែមិថុនាឆ្នាំ២០២១នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែ មិថុនា ទិសដៅអនុវត្តសម្រាប់ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានលោក សំ លាងទ្រី ប្រធានមន្ទីរ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ ជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះដែរលោក សំ លាងទ្រី បានថ្លែងនូវការកោតសរសើរនិងអរគុណ ដល់មន្ត្រីរាជការ បុគ្គលិក កម្មករ ទាំងអស់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការងារទទួលបានជោគជ័យ ទោះបីមិនបានតាមផែនការដែលយើងបានដាក់ចេញក៏ពិតមែន។
ដោយឡែកចំពោះទិសដៅការងារសម្រាប់ខែកក្កដាខាងមុខនេះ មន្ទីរបានបន្ថែម១ចំណុចទៀត សរុបទាំងអស់៤៩ ចំណុច។ជាមួយគ្នានេះដែរលោក សំ លាងទ្រី ក៏បានថ្លែងណែនាំដល់មន្ត្រីទាំអស់ ត្រូវខិតខំយកចិត្យទុកដាក់បំពេញតួនាទី ភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ស្របតាមការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការរបស់យើង៕