អតីតយុទ្ធជនជាង១០ម៉ឺនាក់ព្រមទាំងអ្នកនៅក្នុងបន្ទុកជាង១៥ម៉ឺននាក់កំពុង ទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានអតីតយុទ្ធជនជាង១០ម៉ឺននាក់ព្រមទាំងអ្នកនៅក្នុងបន្ទុកជាង១៥ម៉ឺននាក់បានកំពុងតែទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។  យោងតាមសារលិខិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២បានឲ្យដឹងថាបច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៣ ៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០ ៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខ សង្គម(ប.ស.ស)ប្រចាំខែពីរដ្ឋ។ សម្តេចបានលើកឡើងថា គិតចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ រាជរដ្ឋាភិបាលបាន ដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ គ្រួសារនិងកូនប្រចាំខែ របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍គ្រួសារ ប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។  សម្តេចបញ្ជាក់ថា៖«ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់ សោធន៍និវត្តដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់ ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។ អតីតយុទ្ធជន និងគ្រួសារអ តីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវ ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយ ធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត និងបើកប្រាក់របប សន្តិសុខសង្គមរៀងរាល់ពីរសប្ដាហ៍ម្តងក្នុងខែនីមួយៗ ដែលត្រូវបានដាក់ឱ្យអ នុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ»។ ក្នុងសាលិខិតសម្តេចបានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិស មធម៌សុខាភិបាលជូន អ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីត យុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែ លបានចុះកិច្ចសន្យាជាមួ យ(ប.ស.ស.) ដោយមិនបង់ប្រាក់។  លិខិតដដែលបានក៏បានលើកឡើងថាក្រៅពីនេះរាជរដ្ឋាភិ បាលបានដាក់ចេញ និងអនុវត្ត គោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីត យុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្ល ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *