ព្រះវិហារៈ ជារៀងរាល់ខែ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកប្រើប្រាស់យានយន្តលើដងផ្លូវ ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយការិយាល័យសាធារណការ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះបិទស្ទីកឃ័រចំណាំងផ្លាត (ពណ៍លឿង) លើបង្គោលសុវត្ថិភាព លើរនាំងដែកសុវត្ថិភាព តាមទីតាំងដែលមានស្ថានភាពផ្លូវកោងខ្លាំង ផ្លូវរអិល និងនៅលើក្បាលស្ពាន ជាពិសេសកន្លែងដែលមានគ្រោះថ្នាក់ញឹកញាប់នៅពេលយប់ និងគោយន្តកន្រ្តៃ។
ការចុះបិទស្លាកសញ្ញានេះ ធ្វើឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៦២ គ.ម លេខ ៩០ និងផ្លូវជាតិលេខ៩៥ គ.មលេខ ៦០ ដើម្បីជាការដាស់តឿន បញ្ញាក់អារម្មក៏ដូចជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់យានយន្តដែលកំពុងបើកបរលើផ្លូវថ្នល់ទាំងថ្ងៃទាំងយប់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា នេះជាការអំពាវនាវពីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៍ដូចមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ផងដែ៕