សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងវរោកាសដ៏ឧត្តុងឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៨៦ យាងចូល ៨៧ព្រះវស្សា

ព្រះវិហារៈ ទូលព្រះបង្គំជាកូន ជាចៅ ជាចៅទូត សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ រួមនិងប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស

សូមលើកហត្ថប្រណមបួងសួងដល់ព្រះរតនៈត្រយ័ វត្ថុសក្តិសិទ្ឋក្នុងលោក ទេវតាថែរក្សាស្វេតឆត្រ័នឹងព្រះវិញ្ញានក្ខន័ដ៍មានបារមីនៃអតិតៈព្រះមហាក្ស័ត្រ នឹងព្រះមហាក្សត្រីខ្មែរ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តទូទាំងប្រទេស ជាអង្វែងតរៀងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *