ឯកឧត្តម ឌី រ៉ាដូ ប្រធានក្រុមការងារយុវជនបក្សខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារយុវជនបក្សខេត្ត ចុះសាកសួរសុខទុក្ខឪពុកសមាជិកយុវជនគណបក្សខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ

ខេត្តឧត្តរមានជ័យ ៖ នាល្ងាចថ្ងៃពុធ​ ២កើត​ ខែបុស្ស​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២០​ ឯកឧត្តម​ ឌី​ រ៉ាដូ​ ប្រធានក្រុមការងារយុវជនគណបក្សខេត្តឧត្តរមានជ័យ​ បានអញ្ជើញដឹកនាំ ក្រុមការងារយុវជនគណបក្សខេត្ត​ ចុះសាកសួរសុខទុក្ខឪពុកសមាជិកយុវជនគណបក្សខេត្ត​ ដែល​បាននិងកំពុងសម្រាកព្យាបាលជំងឺ​នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសចុះសួរសុខទុក្ខនេះផងដែរ​ ក្រុមការងារក៏បាននាំយកនូវសម្ភារៈរួមមាន៖​ ទឹកដោះគោឆៅ​២យួរ​ ទឹកសុទ្ធ​១កេស​ រួមនិងថវិកា៦៣ម៉ឺនរៀល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *