ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគ្រោងបើកអោយប្រជាពលរដ្ឋចេញ.ចូលថ្ងៃទី០១ ឧសភា ២០២២

បន្ទាយមានជ័យ៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគ្រោងបើកអោយប្រជាពលរដ្ឋចេញ.ចូលមានប៉ាស្ព័រនិងប័ណ្ណព្រំដែនសម្រាប់អ្នកចាក់វ៉ាក់សាំងការពារកូវីដ.១៩គ្រប់ដូសដែលបើកនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ថា៖ជាការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនដល់មន្ត្រីស្ថាប័នពាក់ព័ន្ធច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអាជ្ញាធរក្រុងប៉ោយប៉ែតសមត្តកិច្ចពាក់ព័ន្ធក្រុងប៉ោយប៉ែត រាជរដ្ឋាភិបាលកម្ពុជានិងថៃគ្រោងបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត អោយប្រជាពលរដ្ឋចេញ.ចូលចាប់ពីថ្ងៃទី០១ ខែឧាសភា ឆ្នាំ២០២២តទៅដោយប្រជាពលរដ្ឋចេញ.ចូលអ្នកមានប៉ាស្ព័រ និងប័ណ្ណព្រំដែនដែនរឺបោដឺបាស់ ហើយសម្រាប់អ្នកចាក់វ៉ាក់សាំងការពារកូវីដ.១៩គ្រប់ដូសចាប់ពីដូសទី២ដល់ដូសទី៣ទើបអនុញ្ញាតិចេញ.ចូលបាន។

លោកបានបញ្ជាក់ថា៖រយៈពេលកន្លងមកច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលឈមច្រកខ្លងលឹកគឺបើកអោយចេញ.ចូលតែរថយន្តដឹកទំនិញចេញ.ចូលតែត្រូវបានធ្វើការត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យហើយទើបអោយចេញ.ចូល តែប្រជាពលរដ្ឋមិនទាន់អនុញ្ញាតិអោយចេញនៅឡើយទេ ហើយត្រូវបានធ្វើការត្រួតពិនិត្យពីកងកម្លាំងសមត្តកិច្ចត្រួតពិនិត្យរថយន្តថៃដែលដឹកទំនិញចូលមកកម្ពុជា និងចេញទៅវិញត្រួតពិនិត្យខ្លាចពលករខ្មែរលួចឆ្លងដែននិងការពារទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍។

លោក ង៉ោ ម៉ែងជ្រួន បានបញ្ជាក់ថា៖ជំហ៊ានទី១អនុញ្ញាតិអោយតែប្រជាពលរដ្ឋដែលមាប័ណ្ណព្រំដែនរឺបោដឺបាស់ និងអ្នកមានប៉ាស្ព័រ ហើយរយៈពេលកន្លងមកពលករខ្មែរដែលទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈក្រុមហ៊ុនបានចេញទៅរកការងារធ្វើនៅប្រទេសថៃក្នុងបរិបទកូវីដ.១៩ ការបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះសុំអោយកម្លាំងសមត្តកិច្ចពាក់ព័ន្ធត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេលដែលចេញ.ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕ដោយ៖សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *