រថយន្តដឹកជញ្ជូនឈើដូចសត្វកណ្ដៀរសមត្ថកិច្ច មន្រ្តីជំនាញប្រចាំការតាមដងផ្លូវ សំងំទទួលផលប្រយោជន៍

ព្រះវិហារៈ ជារឿយៗគេសង្កេតឃើញថា ទាំងថ្ងៃ ទាំងយប់ត្រង់ចំណុចផ្លូវបំបែកភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ លើកំណាត់ផ្លូវជាតិលេខ៦២ពីខេត្តព្រះវិហារ ទៅកំពង់ធំ និងមានស្នាក់ការរដ្ឋបាលព្រៃឈើ ស្នាក់ការ បរិស្ថាន ស្នាក់ការនគរបាលសេដ្ឋកិច្ចក្រសួង ស្នាក់ការនគរបាលសេដ្ឋកិច្ចខេត្ត នៅជាហូហែតាមដងផ្លូវ តែនៅមានរថយន្តដឹកបទល្មើសព្រៃឈើទាំងថ្ងៃទាំងយប់ដូចសត្វកណ្តៀរ តែសមត្ថកិច្ចរឺមន្រ្តីជំនាញហាក់បីដូចជានៅក្នុងរុន សំងំទទួលផលប្រយោជន៍ មិនគិតធ្វើការបង្ក្រាប។

ជាក់ស្តែងកាលពីយប់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០២២នេះ វេលាម៉ោង១០/១៥នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកបទល្មើសព្រៃឈើ របស់ក្រុមឈ្មួញឈ្មោះ នៅ ផល្ល ហៅ ខ្លា ជាមួយរថយន្តរបស់អ្នកសារព័ត៌មាន នៅត្រង់ចំណុចភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហា។ ក្រោយពីប៉ះទង្គិចបង្ករគ្រោះថ្នាក់ចរាចរបានមួយសន្ធុះ គេសង្កេតមានមន្រ្តីផ្នែកចរាចរផ្លូវគោកស្រុករវៀង មន្រ្តីនគរបាលប៉ុស្តិ ឃុំរមណី មន្រ្តីរដ្ឋបាលព្រៃឈើ សង្កាត់ ផ្នែករវៀងលោក ជ័យ ស៊ីថា និងលោក ធី រតនៈ បានចុះទៅដល់កន្លែងកើតហេតុ។ហើយ ភាគីទាំងសងខាងក៏បានចចារគ្នាត្រូវរ៉ូវ រួចផុតពីការរឹបអូសរថយន្តដែលបង្កទាំងពីទៅការិយាល័យចរាចរ។

មហាជនបានងឿងឆ្ងល់ថារថយន្តបង្ករគ្រោះថ្នាក់ចរាចរខាងលើជារថយន្តដឹកបទល្មើសព្រៃឈើហេតុអីសមត្ថកិច្ចជំនាញ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើរវៀងដកខ្លួនថយមិនបង្រ្គាបបណ្ដែតបណ្ដោយអោយរថយន្តដឹកបទល្មើសបន្តដំណើរទៅមុខបានរលូនបែបនេះទៅវិញ។

ពាក់ព័ន្ធករណីខាងលើនេះដែរ មជ្ឈដ្ឋានមួយចំនួនបានលាន់មាត់តៗគ្នាថា រឿងគ្រោះថ្នាក់ចរាចរជារឿងផ្សេង រឿងរថយន្តដឹកបទល្មើសជារឿងផ្សេងមូលហេតុអ្វីបានជាមិនបង្រ្គាបដោះលែងអោយរួចខ្លួន នេះជារឿងមួយគួអោយអស់សំណើចឬក៏មន្រ្តីទាំងនោះបានទទួលផលប្រយោជន៍ពីឈ្មួញឈើឈ្មោះ នៅ ផល្លា ហៅ ខ្លា នេះទៅហើយ។

លោក ស៊ុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានបញ្ជាក់អោយដឹងថា ពាក់ព័ន្ធនិងករណីខាងលើនេះមិនទាន់មានអ្នកណារាយការណមកលោកនៅឡើយនោះទេ ប៉ុន្តែតាមការពិតយប់ដែលកើតហេតុ លោក ស៊ុំ ស៊ីវុត្ថា មិនបានបញ្ជាអោយកូនចៅយករថយន្តដែលដឹកបទល្មើសព្រៃឈើនោះមកកន្លែងចាត់ការតាមនិតិវិធីទេគឺបានត្រឹមតែអោយកូនចៅទៅត្រួតពិនិត្យហើយដោះលែងរថយន្តនោះអោយបើកចេញទៅបន្តដោយរលូន។SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *