ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ នារសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានជាគណៈអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធា ប្រចាំខែមេសា និងទិសដៅការងារយោធា ប្រចាំខែឧសភា ឆ្នាំ២០២២ របស់ទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ។
ពិធីនេះដែរមានការចូលរួម នាយ នាយទាហាន ពលទាហាន នាយការិយាល័យគ្រប់បណ្ដាអង្គភាពចំណុះទីបញ្ជាការទាំងមូលជាច្រើនរូបផងដែរ។
ក្នុងនោះដែរ ឯកឧត្ដម មេបញ្ជាការបានលើកឡើងជម្រុញណែនាំដល់នាយ ពលទាហានទាំងអស់ត្រូវចេះប្រើប្រព័ន្ធអេឡិចត្រូនិច តាមដានមើលព័តមានវិទ្យាអោយបានល្អិតល្អន់ អ្នកមិនចេះត្រូវរៀនពីនាក់ចេះ សម្រាប់ប្រើប្រាស់និងទំនាក់ទំនងគ្រប់បណ្ដាអង្គភាព ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការផ្ញើរបាយការណ៍មកអង្គភាពប្រចាំថ្ងៃផងដែរ។
ឯកឧត្ដម មេបញ្ជាការបានសង្កត់ធ្ងន់ៗបន្ថែមថា ពាក់ព័ន្ធកម្លាំងទ័ពចំណុះទីបញ្ជាការទាំងអស់នណាមានបាតុភាពរឺក៍វាយប្រហាពីក្រុមអ្នកសាព័ត៌មាននៅទង្វើអ្វីមួយ ជាពិសេសដូចជាពាក់ព័ន្ធគ្រឿងញៀន ដែលប្រះចាកពីតួនាទីភារកិច្ចកងទ័ព រឺក៍ប្រះចាកពីលក្ខន្តិករបស់កងយោធពលខេមរភូមិន្ឌ អង្គភាពមានសិទ្ធដកចេញពីអង្គភាពបាន។
ក្នុងនោះឯកឧត្ដមមេបញ្ជាការបានកោតសសើរដល់បណ្ដាអង្គភាពដែលរយៈពេលកន្លងមកបានសហការជាមួយស្ថាប័ណ្ណផ្សេងៗទប់ស្កាត់នូវរាល់បទល្មើសមួយចំនួននិងបានខិតខំប្រឹងប្រែងសាងសង់ផ្ទះផ្ដល់ជូនអតីតយុទ្ធជនជាង៩០ខ្នងផ្ទះក្នុងអណ្ណត្តិនេះផងដែរ៕