កំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ ព្រោះការចាក់បាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ១៩ ប្រសិនបើមាន ការឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត។
ការអំពាវនាវនេះ ត្រូវឯកឧត្តម ងួន រតនៈ លើកឡើងនៅក្នុងពីធីអញ្ជើញចុះសាកសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ នៅស្រុកស្ទោង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង ស្ម័គ្រចិត្តមកចូលរួមចាក់វ៉ាក់ការពារជំងឺកូវីត ១៩ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ព្រមទាំងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេស ដោយខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូបកន្លងមក រហូតដល់ទប់ស្កាត់ការឆ្លងជំងឺកូវីត១៩ មានការថយចុះយ៉ាងឆាប់រហ័យ ជាពិសេសសម្តេចបានបើកឲ្យមានការចូលឆឆ្នាំថ្មីប្រពៃណីជាតិ មានការជួបជុំបងប្អូន មានការសប្បាយរីករាយ គ្រប់វត្តអារាម គ្រប់ទីកន្លែងទាំងអស់ ។