ខេត្តស្វាយរៀង៖បុរសម្នាក់បានស្លាប់នៅក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័មខណៈដែលកំពុងតែបញ្ចូលហ្គាស់ចូលកំប៉ុងបណ្តាលឲ្យផ្ទុះឆាបឆេះផ្ទះនិងឆេះខ្លួនឯង។
ករណីអគ្គីភ័យនេះបានកឡើងនៅវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតនៅភូមិ ព្រះពន្លា ឃុំ ព្រះពន្លាស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ម្ចាស់ផ្ទះដែលក្នុងហេតុការណ៍នេះមានឈ្មោះ សោម ចិន ភេទប្រុសអាយុ ៣០ ឆ្នាំ មុខរបរបញ្ចូលនិងដូរហ្គាស់មានទីលំនៅកន្លែងកើតហេតុខាងលើ(ស្លាប់នៅក្នុងផ្ទះ)។
ប្រភពបានបន្តទៀតថា៖នៅមុនពេលកើតហេតុបុរសខាងលើបានយកកំប៉ុងហ្គាស់មកបញ្ចូលដូចសព្វមួយដងប៉ុន្តែមិនដឹងថាថ្ងៃនេះកំប៉ុងហ្គាស់ឬចាស់នោះទេបានបណ្តាលឲ្យផ្ទុះឆាបឆេះផ្ទះនិងខ្លួនឯងស្លាប់ក្នុងផ្ទះយ៉ាងអាណោចអាធ័មដូច្នេះ។
ហើយសម្ភារៈដែលខូចខាតរួមមាន៖
១.ផ្ទះមួយខ្នងទំហ៊ំ៧មx៦មសង់អំពីរឈើប្រក់សង្ខ័សីជញ្ជាំសង្ខ័សីខូចខាតទាំងស្រុង។
២.ម៉ូតូនិងរឺម៉កសណ្តោងចំនួន០១គ្រឿង។
៣.ហ្គាស់ធុងធំចំនួន១១ធុង។
៤.ហ្គាស់កំប៉ុងតូចចំនួន៨០កំប៉ុង។
៥.ស្លាប់មនុស្សចំនួន០១នាក់ឈ្មោះសោម ចិន(ម្ចាស់ផ្ទះ)និងសម្ភារះប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នសពប្រគាល់អោយក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ ផ្ទុះធុងហ្គាសក្នុងផ្ទះខ្លួនឯង៕