កំពង់ធំ:លោក កែ កញ្ចនា អធិការស្រុកកំពង់ស្វាយបានឲ្យដឹងថាឃាតកម្មនេះកើតឡើងវេលានៅម៉ោង១២.៣០នាទីថ្ងៃទី០៧ខែមីនាឆ្នាំ២០២២ស្ថិតនៅផ្ទះឈ្មោះគង់ ណាក់ ភេទប្រុស អាយ៦០ឆ្នាំ ជា (ម្ចាស់ផ្ទះ)នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកបានបន្តថាករណីឃាតកម្មនេះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ២ នាក់គឺ
១.ជនរងគ្រោះឈ្មោះ គង់ គឹមហ័ន ភេទស្រីអាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុបាញ់ត្រូវគល់កឆ្វេងបែកក្បាល០១គ្រាប់(ស្លាប់ភ្លាមៗកន្លែងកើតហេតុ)។
២.ជនបង្កឈ្មោះ សុខ សូយ៉ន ហៅឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ(បាញ់សម្លាប់ខ្លួនតាមក្រោយបែកលលាដ៏ក្បាល)។
លោកបានបញ្ជាក់បន្ថែមទៀតថាមុនកើតហេតុជនបង្កបានមកសុំរៀនធ្វើជាងជួសជុលធ្វើម៉ូតូរយ:ពេល១ឆ្នាំមកហើយ ។ហើយមួយរយៈចុងក្រោយប្រហែលបីខែនេះជនបង្កបានស្រលាញ់ជនរងគ្រោះ ក៏ប៉ុន្តែជនរងគ្រោះ(ដែលជាកូនស្រីរបស់មេជាង)តែនាងមិនព្រមស្រលាញ់វិញ។ លុះថ្ងៃទី០២ខែមីនាឆ្នាំ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួនដេក១យប់រួចត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុទើបជនបង្កបានយកកាំភ្លើងកែឆ្នៃបាញ់សម្លាប់ជនរងគ្រោះ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយដើម្បីបញ្ចប់រឿងតែម្តង។
សមត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុ មានអាវុធខ្លីកែឆ្នៃចំនួន០២ដើម។ រីឯសពទាំងពីបានប្រគល់សាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី៕