ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖ ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែមិនា ម្សិលមិញនេះ នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ខេត្តព្រះវិហារ ដែលដឹកនាំដោយលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារដោយមានការចូលរួមពីលោក រស់ សុធី នាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ ,លោក ហួត ឃាន នាយរងការិយាល័យ,លោក ស៊ុំ សំណាង ស្នងការង ព្រមទាំងមានការចូលរួមពីកម្លាំងប៉ុស្ដិ៍ស្រឡៅ ផងដែរ។
ពាក់ព័ន្ធករណីនេះ ព្រះរាជអាជ្ញារងខេត្តព្រះវិហារលោក វុធ សាវី បានឲ្យដឹងថា ក្នុងប្រតិបត្ដិការនេះ ដកហូតបានរថយន្ដគ្រឿ៥គ្រឿង និង៤គ្រឿងទៀតបានបើករត់គេច ហើយមានម្ចាស់រថយន្ដម្នាក់បានរត់គេចចូលទៅទឹកដីឡាវ ហើយលោកក៏បានស្គាល់អត្តសញ្ញាណហើយកំពុងបើកការអង្កេតបន្ថែមផងដែរ។ចំពោះរថយន្ដ ដែលរឹបអូសបាន លោកបានធ្វើការសហការជាមួយគយឲ្យចុះមកពិនិត្យ និងប្រគល់ជូនគយដើម្បីចាត់ការ បន្ត។
សូមបញ្ជាក់ថាការចុះបង្រ្កាបនេះគឺមិនមែនមានបទបញ្ជារបស់ថ្នាក់ដឹកនាំណាមួយឡើយ គឺជាការបង្ក្រាបរថយន្តដែលលបលួចនាំឆ្លងដែនពីកម្ពុជា ទៅប្រទេសឡាវ ដែលជាហេតុធ្វើអោយបាត់បង់ថវិការរបស់រដ្ឋ ផងដែរ៕