អជ្ញាធរកំពង់ធំបញ្ចុះខណ្ឌសីមាព្រះវិហារវត្តគិរីសត្ថារាម (ហៅវត្តកំប៉ើយ) នៅស្រុកសណ្តាន់

កំពង់ធំ÷  នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តគិរីសត្ថារាម ហៅវត្តកំប៉ើយ ស្ថិតនៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធស្រុកសណ្តាន់ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្តាន់បានឡើងធ្វើរបាយការណ៍ពីភាពរីកចម្រើនរបស់ស្រុកសណ្តាន់ គឺជាស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង៩  ដែលមានព្រំប្រទល់ខាង ជើងជាប់និង ស្រុករវៀង ខេត្តព្រះវិហារ ខាងត្បូងជាប់និងស្រុកសន្ទុក និងស្រុកប្រាសាទសំបូរ ខាងលិចជាប់និង ស្រុកប្រាសាទបល្ល័ង្ក និងខាងកើតជាប់និងស្រុកសៀមបូកខេត្តស្ទឹងត្រែង និងស្រុកសំបូរខេត្តក្រចេះ ។ ពិធីសំណេះសំណាលដ៏មានខ្លឹមសារ ឯកឧត្តម ញឹក បានខេង បានថ្លែងក្នុងពិធីនេះ វត្តគិរីសត្ថារាម (ហៅវត្តកំប៉ើយ) ជាវត្តស្ថិតឆ្ងាយពីទីប្រជុំជន ជាវត្តខ្សត់ខ្សោយ មានពុទ្ធបរិស័ទតិច តែបានខិតខំកសាងទីវត្ត កុដិសាលា, និងបានកសាងព្រះវិហារអំពីបេតុង មានលក្ខណៈសមស្របទៅ នឹងតម្រូវការព្រមទាំងលទ្ធភាព សមត្ថភាព របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ វត្តគិរីសត្ថារាម ហៅវត្តកំប៉ើយ ដែលបានជាទីគោរព ប្រតិបត្តិបូជា ព្រះធម៌វិន័យ កសាងខ្លួន កសាងជាតិ ឲ្យបានល្អប្រ សើរ និងរីកចម្រើនតទៅ ។ ហើយចំណាយទឹកប្រាក់ ចំនួន ៣៩១.២០៧.០០០ រៀល ( បីរយកៅសិបមួយពាន់ ពីររយប្រាំពីរពាន់រៀលគត់ ) ចំនួនទឹកប្រាក់ទាំងអស់ដែលបានយកមកកសាងនេះ គឺបានមក ពីទឹកចិត្តសទ្ធាជ្រះថ្លា ពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ថ្នាក់ដឹកនាំ នៅថ្នាក់កណ្តាល ថ្នាក់ខេត្តរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត ចុះជួយស្រុក ឃុំ ភូមិ ។ ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគឺត្រូវយកចិត្តទុកដាក់ទៅលើព្រះពុទ្ធសាសនា ព្រោះពុទ្ធសាសនាសាសនារបស់រដ្ឋ ត្រូវតែគោរព និងប្រតិបត្តិតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ សូមបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សូមចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់បងប្អូន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *