ឯកឧត្តម តូច ប៉ូលីវ៉ា ជំរុញដល់មន្ត្រីជំនាញសុខាភិបាលនិងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យជាប្រចាំដើម្បីឃាត់ទុក បំផ្លាញចោល និងទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឈានទៅលុបបំបាត់ជាស្ថាពរ

ខេត្តស្វាយរៀង៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ បានថ្លែងជំរុញដល់មន្ត្រីជំនាញសុខាភិបាលនិងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យជាប្រចាំ ដើម្បីឃាត់ទុក បំផ្លាញចោល និងទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឈានទៅលុបបំបាត់ជាស្ថាពរ ព្រមទាំងបន្តពង្រឹងក្រមសី លធម៌វិជ្ជាជីវៈរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ ។

ការថ្លែងបែបនេះរបស់ឯកឧត្តម តូច ប៉ូលីវ៉ាបានធ្វើឡើង ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបការងារ លុបបំបាត់ឱសថក្លែងក្លាយ និងសខាសុខាភិបាល ខុសច្បាប់ ឆ្នាំ ២០២១ និងទិសដៅការងារបន្តឆ្នាំ ២០២២នាព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងនូវការកោតសសើរនិងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ ចការងាររបស់ មន្ទីរសុខាភិបាលខេត្តក៏ដូចជាសមត្ថកិច្ចដែលពាក់ពន្ធ័ក្នុងបរិបទ ជំងឺកូវីត១៩នេះ។

ឯកឧត្តមបានបន្ថែមថាមន្ត្រីសុខាភិបាលត្រូវធ្វើផែនការសកម្មភាព និងផែនការថវិកាដើម្បីធានាឲ្យការអនុវត្តការងារដំណើរការដោយរលូន ណែនាំឲ្យ រៀបចំ ការងារបណ្ដុះបណ្ដាលទៅដល់មន្ត្រីជំនាញអំពីរបៀបពិនិត្យមើលទិដ្ឋការ អាជ្ញាប័ណ្ណ របស់ក្រសួងសុខា ភិបាលនាំចូលត្រឹមត្រូវនៅតាម បណ្ដាយក្រុង-ស្រុកទាំង៨ ចង្អុលបង្ហាញឲ្យរៀបចំវេនយាមប្រចាំការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឲ្យប្រសិទ្ធភាពនិងបម្រើ សេវាដល់អ្នកជម្ងឺទាន់ពេលវេលា។

ឯកឧត្តមក៏មានទំនុកចិត្តថា វិស័យសុខាភិបាលក្នុងខេត្តរបស់យើងនឹងសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាពថ្មីៗច្រើនថែមទៀត និងជាពិសេស ការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឲ្យសម្រេចបានជោគជ័យ១០០% មិនតែប៉ុណ្ណោះ លោក លោកស្រី ប្រធានការិយាល័យប្រតិបត្តិស្រុក ក្រុង ទាំងអស់ត្រូវ បន្តផ្សព្វផ្សាយដល់មន្ត្រីបុគ្គលិកមណ្ឌលសុខភាព តាមក្រុងស្រុករបស់ខ្លួន ឲ្យមានការ ប្រុងប្រយត្ន័ខ្ពស់ ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺដែលមានការសង្ស័យឆ្លងកូវីដ-១៩និង បន្តប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ខណ:បច្ចប្បន្ននេះ ជំងឺកូវីដប្រភេទអូមីក្រុងក្នុងសហគមន៍កម្ពុជាកើនជិត១ម៉ឺននាក់ទៅហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *