ពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំង បានទទួលផ្លូវក្រាលគ្រួសក្រហមនិងផ្លូវកៅស៊ូសម្រាប់ធ្វើដំណើរប្រកបដោយសុវត្តិភាព

កំពង់ធំ÷ ឃុំសាលាវិស័យ គឺជាឃុំមួយដែលប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្ម និងចិញ្ចឹមសត្វនិងអាជីវករលក់ដូរមួយចំនួនទៀតជាមន្ត្រីរាជ្យការ ដោយសង្កេតឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរមានភាពលំបាក និងពុំមានសុវត្ថិភាពដល់ពួកគាត់។ លោក ជិន ហ៊ីន មេឃុំសាលាវិស័យក្នុងអាណត្តិទី៤នេះ បានយកចិត្តទុកដាក់សហការជាមួយក្រសួង មន្ទីរអភិវឌ្ឍជនបទ ធនធានទឹកអង្គការដៃគូ អាជ្ញាធរស្រុកខេត្ត និងសប្បុរសជននានា ក្នុងនិងក្រៅប្រទេស ដើម្បីជួយអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវក្រាលក្រួសក្រហមផ្លូនកៅស៊ូ ស្ពាន លូប្រឡាយទឹក និងប្រព័ន្ធធារាសាស្រ្តផ្សេងៗតបណ្តាញទឹកស្អាតបោះបង្គោលភ្លើងប្រើសូលឡាបំភ្លឺតាមដងផ្លូវក្នុងទីប្រជុំជនដើម្បី ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់អាស្រ័យផល ពិសេសគឺចិញ្ចឹមសត្វ និងដំណាំកសិកម្ម ដែលកំពុងតែដាំដុះជាបន្តបន្ទាប់ស្ថិតក្នុងភូមិនីមួយៗ។

លោក ជិន ហ៊ីន មេឃុំសាលាវិស័យក៏បានបន្តទៀតថាដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកំពុងតែរីកចម្រើន អ្វីដែលបងប្អូនប្រជាពលរដ្ឋទន្ទឹងរង់ចាំនោះគឺពាក្យសន្យាជួយជួសជុលផ្លូវកៅស៊ូផ្លូវក្រាលគ្រួសក្រហមនៅក្នុងភូមិដែលជួបការលំបាកកន្លងមក។ អាស្រ័យហេតុនេះហើយតាងនាមខ្ញុំជាអាជ្ញាធររដ្ឋបាលឃុំសាលាស័យ ត្រូវតែអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានប្រើប្រាស់ឲ្យទាន់ពេលវេលាតាមតម្រូវការរបស់ពួកគាត់។

គាត់សំណូមពរបន្ថែមសុំបងប្អូនចូលរួមថែរក្សានូវប្រព័ន្ធធារាសាស្ត្រផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធដែលកើតឡើងនៅក្នុងភូមិនីមួយៗឲ្យបានល្អ និងទុកឲ្យប្រើប្រាស់ដល់កូនចៅជំនាន់ក្រោយបន្តទៀត។

ប្រជាពលរដ្ឋស្ថិតនៅឃុំសាលាវិស័យក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក មេឃុំសាលាវិស័យ និងក្រុមការងារទាំងអស់បានយកចិត្តទុកដាក់ និងជួយរៀបចំឲ្យមានផ្លូវកៅស៊ូផ្លូវក្រាលគ្រួសក្រហម និងហេដ្ឋារចនាសម្ព័ន្ធនានាជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ទីកន្លែងទាំងតាមភូមិតាមស្រែចំការតាមតំបន់ទេសចរណ៍ព្រៃសហគមន៍សម្រាប់ធ្វើដំណើរប្រកបដោយសុវត្ថិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *