ជនជាតិថៃម្នាក់ធ្លាក់ពីលើអគារកំពស់១១ជាន់ បែកក្បាលស្លាប់ សមត្ថកិច្ចថា ជាករណីធ្វើអត្តឃាត

(បន្ទាយមានជ័យ)៖ មានករណីបង្កឲ្យមានភ្ញាក់ផ្អើលមួយដោយមានមនុស្សធ្លាក់ពីលើអគារកាស៊ីណូ កំពស់១១ជាន់ បែកក្បាលស្លាប់ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤.៣០នាទីទាបភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ធ្លាក់ពីលើអគារស៊ីអេសិចរបស់ក្រុមហ៊ុនកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ។

ប្រភពសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះដែលបានធ្លាក់ពីលើអគារកំពស់១១ជាន់ ជាជនជាតិថៃ មានឈ្មោះ មេសា សយស៊ែង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃមុខរបរ ជំនួយការទីផ្សាររបស់ក្រុមហ៊ុនក្រោន។ សមត្ថកិច្ចបានឲ្យដឹងទៀតថា យោងតាមប្រភពមិត្តភ័ក្រ២នាក់ទៀត ជាជនជាតិថៃធ្វើការជុំគ្នា និងស្នាក់នៅបន្ទប់ជាមួយគ្នាបានឲ្យដឹងថា ជនរងគ្រោះមានអារម្មណ៍រវើរវាយ ឈរចុចតែទូរសព្ទម្នាក់ឯង មិនសូវមាត់មិនស្អី មានអារម្មណ៍ស្រងោនស្រងាត់តាំងពីថ្ងៃទី១មីនា មកម្លេះ  ស្រាប់តែព្រឹកឡើងថ្ងៃកើតហេតុមានអ្នកគោះបន្ទប់ ហើយសួរថា មានបាត់បងប្អូនឬអត់ ហើយបង្ហាញរូបថតសពទើបដឹង ក៏យំតែម្តង។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា តាមការស្រាវជ្រាវ និងតាមរយះកាមេរ៉ាសុវត្ថភាពឃើញថា សាកសពឈ្មោះ មេសា សយសែង ភេទប្រុស អាយុ១៩ឆ្នាំ ពិតជាស្លាប់ដោយសារលោតពីលើអគារជាន់ទី១១ ពិតប្រាកដ ហើយគ្មានពាក់ពន្ធ័និងករណីឃាតកម្មទេ ៕

សាកសពបានយកទៅតម្កល់ទុកនៅវត្តបាលិលេយ្យ ស្ថិតសង្កាត់.ក្រុងប៉ោយប៉ែត តាមបញ្ជាលោកព្រះរាជអជ្ញារងលឹម ប៊ុនសុភក្រដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅប្រទេសថៃ ៕(សៅនៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *