ជនសង្ស័យលួចម៉ូតូយកបិទស្កុតបំភាន់ភ្នែកម្ចាស់ និងសមត្ថកិច្ច តែនៅសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន

បន្ទាយមានជ័យ៖ ជនសង្ស័យលួចម៉ូតូយកលាក់ទុកបានចំនួន២ថ្ងៃ រួចយកម៉ូតូមកបិទស្កុតដើម្បីបំភាន់ភ្នែកម្ចាស់ និងសមត្ថកិច្ច តែត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថតាមស្រាវជ្រាវចាប់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនមទៅកាន់សាលាដំបូងខេត្តចាត់តាមនិតីវិធីនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ លុច ភារុណ ភេទប្រុស អាយុ៣០ឆ្នាំ។ លោកមេបញ្ជាការបញ្ជាក់ថា ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងថា មានករណីលួចម៉ូតូនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថបានចុះស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនសង្ស័យ និងដកម៉ូតូជនរងគ្រោះ ម៉ាកហុងដាហ្សូម័រអ៊ិច ពណ៍ក្រហម ស្លាកលេខ(ប.មានជ័យ1P.5318) បានមកវិញ ខណៈដែលជនសង្ស័យយកទៅម៉ូតូទៅបិទស្កុតដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងម្ចាស់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

លោកនួន នីណារ៉ូ បញ្ជាក់ថាបន្ថែមថា ពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកមែន ដោយសារជនរងគ្រោះចតម៉ូតូចោលភ្លេចដកសោរពីម៉ូតូ។ ក្រោយសួរនាំហើយបានបញ្ជូនជនសង្ស័យទៅកាន់ជំនាញអាវុធហត្ថខេត្ត ហើយត្រូវជំនាញអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។ដោយឡែកម៉ូតូដែលដកហូតបានពីជនសង្ស័យ ត្រូវបានរៀបចំប្រគល់ឲ្យទៅខាងជនរងគ្រោះដែលជាម្ចាស់ម៉ូតូវិញផងដែរ៕សៅនៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *