កូនក្រមុំភ្លោះ.ពីនាក់បងប្អូនរៀបការថ្ងៃតែមួយចូលរោងតែមួយ.ពេលតែមួយ

កំពង់ធំះ.ពិធីមង្គលការរបស់កូនស្រីភ្លោះមួយនេះបានប្រារព្វចូលរោងការនៅថ្ងៃចុងសប្តាហ៍កុម្ភះឆ្នាំ២០២២នៅក្នុងភូមិពោនឃុំគគីធំ.ស្រុកបារាយណ៍កំពង់ធំ។

បើតាមការរៀរាប់របស់ឪពុកម្តាយកូនក្រមុំភ្លោះនេះបានប្រាប់អោយដឹងថាកូនក្រមុំទាំងពីរនាក់នេះស្រលាញ់គ្នាណាស់មិនដែលជេរប្រមាថឈ្លោះប្រកែកគ្នាឡើយ។

អ្នកស្រីជាម្តាយបានបន្តថាកូនស្រីទី១ឈ្មោះយ៉ុន.ណានិងទី២ឈ្មោះយ៉ុន.នី.ហើយពួកគេទាំំងពីរនាក់ធ្លាប់និយាយគ្នាថា.បើយើងរៀបការត្រូវការថ្ងៃជាមួយគ្នា.ព្រោះយើងកើតនៅថ្ងៃតែមួយ.ពេលតែមួយព្រោះខ្លាចមានអ្នកណាម្នាក់អភ័ព្វ។លុះមកដល់ដើមឆ្នាំ២០២១ក៏មានបុរសម្នាក់ឈ្មោះកៀន.នឿង.នៅក្នុងឃុំក្រវ៉ា.ស្រុកបារាយណ៍.ខេត្តកំពង់ធំ.ចូលមកស្តីដណ្តឹងនាងទុកជាងមួយឆ្នាំមកហើយព្រោះនាងយ៉ុនណាមិនចង់រៀបការមុនទេ.ខ្លាចខុសនិងពាក្យសន្យា.ណាមួយគាប់ជួនពេលនោះក៏មានការរីករៀលដាលជំងឺកូវីដ១៩ផង.ទើបបន្លាយពេលរងចាំបុរសម្នាក់ទៀតឈ្មោះប៉ូចស៊ីណូរស់នៅឃុំត្បែង.ស្រុកកំពង់ស្វាយខេត្តកំពង់ធំ.ចូលមកស្តីដណ្តឹងប្អូនស្រីខ្លួន.យ៉ុននី.នៅអំឡុងចុងឆ្នាំ២០២១ទើបនាងព្រមរៀបការនៅពេលនេះជា១គ្នាតែម្តងហើយពិធីមង្គលការនេះ.ក៏បានអញ្ជើញហៅភ្ញៀវចូលរួមហូបការជិត១៤០តុ(សម្លេងម្តាយ)។កូនក្រមុំទាំងពីរនាក់ក៏បានសម្តែងនូវភាពសប្បាយរីករាយចំពោះពិធីអាពាហ៍ពិពាហ៍នេះដែលខ្លួនសមតាមបំណងប្រាថ្នារបស់ពួកគេនិងអគុណដល់ខាងកូនកម្លោះទាំងពីរដែលព្រមចូលរោងការថ្ងៃតែមួយពេលតែ១ជាមួយគ្នាប្រកបដោយភាពរាក់ទាក់និងស្នាមញញឹមហើយជាពិសេសនោះក៏សូមអគុណដល់ភ្ញៀវកិត្តិយសដែលមកចូលរួមក្នុងពិធីមង្គលការនាងខ្ញុំនិងអគុណសារព័ត៍មានហង្សមាសដែលបានចំណាយពេលមកថតផ្សាយកម្មវិធីនាងខ្ញុំ.(សម្លេង)។លោកអ៊ុ.យ៉ាជា.គ្រូអាចារ្យនៅក្នុងពិធីមង្គលការនោះបានបញ្ជាក់ថាកូនក្រមុំភ្នោះនិងកូនកម្លោះទាំង២នាក់នេះពិតជាមានភព្វសំណាងល្អគឺស្ថិតនៅលើថ្ងៃខែឆ្នាំល្អទាំងព្រមហើយក៏មិនមែនចេះតែចាប់ដាក់នោះទេ.ព្រោះថាកូនកម្លោះទី១អាយុ៣០ឆ្នាំ.បងកូនក្រមុំ៤ឆ្នាំនិងកូនកម្លោះទី២.អាយុ២៨ឆ្នាំបងកូនក្រមុំ២ឆ្នាំ.ព្រោះកូនក្រមុំទាំងពីរអាយុ២៦ឆ្នាំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *