ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២២ឯកឧត្តម ចាប ភក្តី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាក្រុមការងារថ្នាក់ជាតិប្រចាំខេត្តស្វាយរៀងអនុប្រធានក្រុការងារចុះជួយស្រុកចន្ទ្រានិងជាប្រធានក្រុមការងារចុះជួយឃុំច្រេស លោក ថន ថាវុទ្ធា សមាជិកគណបក្សខេត្តស្វាយរៀងប្រធានគណៈកម្មាធិការស្រុកចន្ទ្រា លោក គឹម ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយឃុំច្រេសបានអញ្ជើញបើកសន្និបាត បូកសរុបវាយតម្លៃលទ្ធផល នៃការអនុវត្ត កម្មវិធីនយោបាយ អភិវឌ្ឍន៍របស់ឃុំច្រេសអាណត្តិទី៤ឆ្នាំ២០១៧-២០២២ នឹងដាក់ចេញនូវគោល នយោបាយ របស់គណបក្សប្រជាជនកម្ពុជា អភិវឌ្ឍន៍ឃុំច្រេសអាណត្តិទី ៥ ឆ្នាំ២០២២ -២០២៧។ ឯកឧត្តម ចាប ភក្តី ប្រធានក្រុមការងារ បានថ្លែងផ្ដាំផ្ញើនូវការសាកសួរ សុខទុក្ខ ពីសំណាក់ មុឹង សំផន ដែលជានិច្ចកាលឯកឧត្តម តែងតែ នឹករលឹកដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាឃុំច្រេសនិងយកចិត្តទុកដាក់ដោះស្រាយ ទុក្ខលំបាក របស់សមាជិកនៅទូទាំងស្រុកចន្ទ្រាផងដែរ ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖សន្និបាតថ្ងៃនេះ គឺអនុវត្តតាមសេចក្តីសម្រេច របស់គណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។ ឯកឧត្តមបានក្រើនរំលឹកដល់សមាជិកបក្ស និងក្រុមបក្សទូទាំងឃុំ ត្រូវបន្តធ្វើបច្ចុប្បន្នភាព បញ្ជីក្រុមឲ្យបានច្បាស់ លាស់ និងបន្តរក្សាឲ្យ បាននូវចលនារបស់បក្ស ក្នុងមូលដ្ឋានដែលធ្លាប់ ធ្វើសកម្មភាពជាប្រចាំ កន្លងមកដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្ម ភាពឆ្ពោះទៅមូលដ្ឋាន សំដៅបម្រើផល ប្រយោជន៍ ប្រជា ពលរដ្ឋប្រកប ដោយភាពទទួល ខុសត្រូវខ្ពស់ ពិសេសទាក់ ទាញ នូវទំនុកចិត្តលើ ការ ដឹក នាំអភិវឌ្ឍន៍ប្រទេសរបស់ គណបក្ស ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងបន្តគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅពេលអនាគត ។នៅក្នុងឪកាសនោះលោក ថន ថាវុទ្ធា ប្រធានគណៈកម្មាធិការស្រុកចន្ទ្រាក៏បានថ្លែងអរគុណ ចំពោះស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច របស់គណៈកម្មាធិការគណបក្សឃុំច្រេស ព្រមទាំងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សទាំងអស់ ក្នុងឃុំដែលសម្ដែងនូវឆន្ទៈគាំទ្រ គណបក្សប្រជាជនកម្ពុជានិងរួមគ្នា អនុវត្តដោយជោគជ័យកម្មវិធីនយោបាយ របស់គណបក្ស ។ជាមួយគ្នានេះលោកក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលគណ បក្សឃុំច្រេស រួមគ្នា សម្រេច បាន នាពេលកន្លងមក និងក៏បានធ្វើការ ណែនាំទៅ លើផែនការសកម្មភាពការ ងារ ដែលត្រូវអនុវត្តបន្ត ព្រមទាំងលើក ឡើង ឆ្លុះ បញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទ ពិសោធន៍ សំដៅឈាន ទៅ ទទួលបានជោគជ័យ នា អំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នាពេលខាង មុខផងដែរ៕