អភិបាលខេត្តប៉ៃលិន អញ្ជេីញ ជាអធិបតី ពិធី សំណេះសំណាល និងផ្តល់ រង្វាន់ លេីកទឹកចិត្តដល់សិស្សប្រឡងជាប់ សញ្ញាបត្រ មធ្យមសិក្សា ទុយិភូមិ និទ្ទេស A,B,C,D,E នា សម័យ ប្រឡង ២៧ ធ្នូ ២០២១

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២២ លោកជំទាវ  បាន  ស្រីមុំ  អភិបាលខេត្ត ប៉ៃលិន  ឯកឧត្ដម  សៅ  សារ៉ាត់  អ្នកតំណាង រាស្ត្រ មណ្ឌល ប៉ៃលិន  ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ  លោក-លោកស្រី  លោក គ្រូ អ្នក គ្រូ  សិស្សានុសិស្ស  និងមាតាបិតាសិស្ស  ប្រមាណ៤០០នាក់  បានចូលរួមក្នុងពិធី សំណេះសំណាល  និងផ្តល់ រង្វាន់ លេីកទឹកចិត្តដល់សិស្សប្រឡងជាប់  សញ្ញាបត្រ មធ្យមសិក្សា ទុយិភូមិ និទ្ទេស  A,B,C,D,E នៅក្នុង បរិវេណ  សាលាខេត្ត ប៉ៃលិន ។

នៅក្នុងពិធីនេះ  លោកជំទាវ អភិបាលខេត្តប៉ៃលិន  ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូ  នៃ វិទ្យាល័យ ទាំងពីរ  ក្នុងខេត្តប៉ៃលិន ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនដល់សិស្សានុសិស្សរបស់ខ្លួន ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស  A ដល់ទៅ  ៦នាក់ដែលជាចំនួនមួយ  ជា ប្រវត្តិសាស្ត្រ សម្រាប់ ខេត្ត ប៉ៃលិន ។

លោក ជំទាវ  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំសុខសន្តិភាពជូនប្រជាជាតិ និងបានលើកស្ទួយវិស័យអប់រំអោយមានការរីកចម្រើនប្រកបដោយគុណភាពខ្ពស់ ។ លោកជំទាវផ្ទាល់ក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សដែលទទួលបានរង្វាន់  នាពេលនេះ  សូម យកទុកដាក់រៀនសូត្របន្តទៀត ដើម្បីអនាគតរបស់ខ្លួនមានភាពភ្លឺស្វាង ។ ម្យ៉ាងវិញទៀត  ត្រូវចូលរួម គោរព ច្បាប់ ចរាចរណ៍  ពេលបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន និងត្រូវគោរពគំនូសសញ្ញាចរាចរណ៍និងផ្លាក សញ្ញាចរាចរណ៍តាមដងផ្លូវគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុទាំងឡាយ និងត្រូវ ជៀសឱ្យឆ្ងាយពីគ្រឿងញៀនអាចនាំឲ្យខូចអនាគតក្នុងការ សិក្សា  ។

យោងតាមស្ថិតិលោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រ័ទុតិយភូមិនៅក្នុងឆ្នាំ២០២១នេះ គឺមានបេក្ខជនប្រឡងទូទាំងខេត្តប៉ៃលិន សរុបចំនួន៤៩៥នាក់ស្រី ២៧០នាក់ មណ្ឌលប្រឡងមានចំនួន០២មណ្ឌល  និងមាន២១បន្ទប់ ។ជាលទ្ធផលបេក្ខជនប្រឡងជាប់មានចំនួន ៣២៥នាក់ ស្មើនឹង ៦៧,៧០% ក្នុងនោះមាននិទ្ទេស A ៦នាក់, និទ្ទេស B ៦នាក់, និទ្ទេស C ៣៥នាក់, និទ្ទេស D ១២០នាក់ និងនិទ្ទេស E ១០៥នាក់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *