បុរស៣នាក់ចាប់នាងក្រមុំម្នាក់រំលោភបានសម្រេចនៅព្រៃត្រែង,ត្រូវសមត្ថកិច្ចវៃខ្នោះបាន២នាក់

កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ត្រូវបានប៉ូលិសវ៉ៃខ្នោះ បន្ទាប់ពីបានចាប់បង្ខំនាងក្រមុំម្នាក់ចាប់រំលោភសេពសន្ថវៈបានសម្រេច នៅចំណុចព្រៃត្រែងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង២០នាទីយប់។

សមត្ថកិច្ច និយាយថា ជនរងគ្រោះឈ្មោះ ឈ.ល ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

ចំណែកជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ លាង គឹមឆាយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន),២- ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)និង៣-ឈ្មោះ ធី វិន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល (រត់គេចខ្លួន)។

សមត្ថកិច្ច បន្តថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យទាំងបី និងមិត្តភក្ដិផ្សេងទៀតកំពុងតែផឹកស៊ីស្រវឹងនៅកញ្ចុះមាត់ទន្លេជាប់នឹងកំពង់ចម្លង, ខណៈនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងចាំឆ្លងទូកដតែម្នាក់ឯង ស្រាប់តែជនសង្ស័យឈ្មោះ លាង គឹមឆាយ បានបើកម៉ូតូឌុបជនសង្ស័យឈ្មោះ ធី វិន ទៅដល់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ធី វិន បានល្បួងជនរងគ្រោះ និង ចាប់បីជនរងគ្រោះដាក់លើម៉ូតូតែម្តង។

បន្ទាប់មកជនសង្ស័យឈ្មោះ លាង គឹមឆាយ បានបើកម៉ូតូទៅកាន់ព្រៃត្រែងដែលជាកន្លែងកើតហេតុរួចធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចទាំងពីរនាក់ :ចំណែកជនសង្ស័យឈ្មោះ នី វណ្ណៈ បានដើរទៅតាមក្រោយ ដើម្បីធ្វើសកម្មភាពរំលោភដែរ ប៉ុន្តែរំលោភមិនទាន់បានសម្រេចផង ក៏មានម៉ូតូមួយគ្រឿង ដែលជាម៉ូតូរបស់បងប្អូនជនរងគ្រោះមកដល់ ពេលនោះជនសង្ស័យទាំងបីក៏បាននាំគ្នារត់គេចខ្លួនអស់ ។

ក្រោយមកក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលកោះខ្សាច់ទន្លា ឱ្យជួយធ្វើអន្តរាគមន៍ ។ បន្ទាប់មកពីទទួលបណ្ដឹងពីជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលកោះខ្សាច់ទន្លា សហការជាមួយកម្លាំងប្រជាការពារបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លាង គឹមឆាយ និង ជនសង្ស័យឈ្មោះ នី វណ្ណៈ ,ចំណែកជនសង្ស័យឈ្មោះ ធី វិន បានគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *